Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

SONY WF-LSN900 កាសជំនាន់ថ្មី ជាមួយមុខងារថ្មីមានប្រយោជន៍ដែលមិនមានកាសណាអាចធ្វើបានដូច

  • Print

កាលពីប៉ុន្មានខែមុន Sony បានបញ្ចេញនូវកាសចម្លែកមួយ ដែលអាចអនុញ្ញាតិ្តឲ្យអ្នកស្តាប់អាចរីករាយនឹងតន្ត្រីផង ទន្ទឹមគ្នានឹងការស្តាប់សំឡេងបរិយាកាសខាងក្រៅ។

មុខងារនេះគឺផ្ទុយទាំងស្រុងពីកាសកំពូល Sony WF-1000XM4 ដែលទប់ស្កាត់សំឡេងរំខានពីខាងក្រៅ។ចុះប្រសិនបើលើកនេះ Sony បញ្ចេញកាសថ្មីដែលអាចទប់សំឡេងរំខានផង និងអាចបើកឲ្យសំឡេងបរិយាកាសចូលបានទៀតនោះ តើអ្នកគិតយ៉ាងណាដែរ?មែនហើយនេះគឺកាស SONY WF-LSN900 ឬមានឈ្មោះម៉្យាងទៀតហៅថា LinkBusds S ជាកាសដែលមានមុខងាររួមបញ្ចូលគ្នារវាង Sony WF-1000XM4 និង LinkBuds។

យោងទៅតាមព័ត៌មានលេចធ្លាយ បានឲ្យដឹងថា LinkBuds S នឹងមិនមានរន្ធស្រូបសំឡេងបរិយាកាសរាងដូចនំកងដូចមុនទៀតនោះទេ ដោយជំនួសដោយ បច្ចេកទេសថ្មីដែលអាចទប់សំឡេងរំខានផង និងស្រូបសំឡេងបរិយាយកាសចូលផង។ ចំណែករូបរាងរបស់វា ហាក់កាត់រកទៅកាសកំពូល WF-1000XM4 ភាគច្រើន ប៉ុន្តែរំលេចដោយរន្ធសំណាញ់មួយ ដែលគេជឿថាវាគឺជារន្ធសម្រាប់ស្រូបសំឡេងបរិយាកាស។

ចំពោះតម្លៃលក់របស់វា គេរំពឹងថាវានឹងស្ថិតនៅចន្លោះរវាង LinkBuds និង WF-1000XM4 ពោលគឺតម្លៃប្រហែល ១៧០ដុល្លារ ដែលវានឹងក្លាយជាគូរប្រជែងជាមួយនឹងកាសផ្សេងៗដូចជា Airpod និង Google ជាដើម។ ចំណែកកាលបរិច្ឆេទចេញពិតប្រាកដ វាប្រហែលជានឹងចេញលក់នៅក្នុងខែសីហាខាងមុខ ទន្ទឹមគ្នាជាមួយនឹងកាស WF-1000XM5៕

ដកស្រង់ពី៖sabay