Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបតែបញ្ចេញFashionថ្មីថ្ងៃមុន ពេលនេះ លោកតា គង់ ណៃ ចូលពេទ្យសម្រាកព្យាបាលជម្ងឺ

  • Print

កាលពីប៉ុន្មានថ្ងៃមុនឃើញស្លៀកសំលៀកបំពាក់ស្តាយថ្មីប្លែកមួយបែប មើលទៅហាក់មានកម្លាំងមាំមួន ស្រាប់តែពេលនេះព្រឹទ្ធាចារ្យសិល្បៈចាប៉ី លោកតា គង់ ណៃ បែរជាត្រូវសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យទៅវិញ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ថ្មីៗនេះតាមរយៈគណនីហ្វេសប៊ុកKong Samay ដែលត្រូវជាកូនប្រុសរបស់ ព្រឹទ្ធាចារ្យសិល្បៈចាប៉ី លោកតា គង់ ណៃ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបានបញ្ជាក់ពីស្ថានភាពជំងឺរបស់លោកតា គង់ ណៃ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យខេត្តកំពង់ត្រាច។រហូតមកដល់ថ្ងៃនេះលោក Kong Samay ក៏បានបញ្ចាក់ពីការវីវត្តន៏ថ្មីរបស់លោកឪពុកដែរ ដោយបង្ហាញថា ពេលនេះលោកតា គង់ ណៃ បានធូរបន្តិចហើយ ក្នុងនោះលោកក៏បានសម្តែងនូវការអរគុណបងប្អូនមិត្តភក្ក័ដែលបានសួរសុខទុក្ខពុករបស់លោកផងដែរ។

\តាមរយៈនៃការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តនេះ កូនប្រុសរបស់លោកតា គង់ ណៃ ក៏មិនបានបញ្ជាក់ថា ពុករបស់លោកមានជំងឺអ្វីដែរ ខណៈ Sabay ទាក់ទងទៅ តែលោកមិនទាន់ឆ្លើយតប។ ចំណែកអ្នកគាំទ្ររបស់លោកតាជាច្រើន បាននាំគ្នាជូនពរលោកតាសូមឲ្យមានសុខភាពល្អគ្រប់គ្នា និងឆាប់បានជាសះស្បើយពីជំងឺផងដែរ។ រម្លឹកផងដែរថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មានវ័យ៧៨ឆ្នាំ ដែលមានឈ្មោះបោះល្បីលើផ្នែកចាប៉ីដងវែង រហូតបានទទួលពានរង្វាន់សិល្បៈជាច្រើនផងដែរ៕

ដកស្រង់ពី៖ Sabay