Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទុក្ខជាន់គ្នា! ហេតុតែរាសីដាក់ពេក ហាងពេជ្រតែមួយរបស់ ម៉ាដូណា ត្រូវក្ស័យធន

  • Print

តារាសម្តែងពូកែវោហាស័ព្ទចាក់ទឹកមិនលិច ម៉ាដូណា ទម្លាយហាងពេជ្រដ៏ធំប៉ុនណាណីត្រូវបានក្ស័យធន ក្រោយយកលុយទៅសងជំនួស ថ្លៃកូនតុងទិនធ្វើស៊ីរត់មិនព្រមសងលុយ។

នៅប៉ុន្មាននាទីមុននេះ តារាសម្តែងពូកែវោហា ម៉ាដូណា បានទម្លាយរូបភាពហាងពេជ្ររបស់ខ្លួនដែលខំធ្វើជាមួយប្តី នៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា នេះគឺជាហាងលក់ពេជ្ររបស់លោកនឹងប្តី វាគ្មានអ្វីចំលែកនោះទេ ក្នុងការហក់លោតបើកហាងពេជ្រដ៏ធំមួយនេះ។ ម៉ាដូណា បានបញ្ជាក់បន្ថែមទៀតថា កាលដែលលោកបើកហាងពេជ្រដែលមានឈ្មោះថា «ហាងពេជ្រ ម៉ាដូណា ហេង GIA »មួយនេះ ក៏ព្រោះតែតាំងពីដើមមកគ្រួសាររបស់លោក ក៏ជាអ្នកបើកលក់ មាស ផ្លាកទិន នៅផ្សារតូចដែរ ដោយហេតុផលទាំងអស់នេះហើយទើបធ្វើឲ្យលោកសម្រេចចិត្តបើកហាងនេះទៅ ព្រោះវាជាការងារក្រៅសិល្បៈ។

ម៉ាដូណា បានបន្ថែមទៀតថា តែពេលេនះហាងរបស់លោកត្រូវបានក្ស័យធនហើយ ដោយសារការទុកចិត្តឲ្យដេញតុងទិន នឹងរាប់អានចំពោះមនុស្សខុសជាច្រើន។តាមរយៈការបង្ហាញនេះដែរ តារាសម្តែងពូកែវោហាស័ព្ទចាក់ទឹកមិនលិច ម៉ាដូណា បានផ្តាំផ្ញើរទៅកាន់អ្នកគាំទ្រ ឲ្យប្រយ័ត្នអ្នកអួត ដោយកុំទុកចិត្តគេត្រឹមតែពាក្យសម្តីនិងរូបភាពខាងក្រៅ ជៀសវាងមានវិបត្តិសារីដូចលោក។

មិនត្រឹមតែក្ស័យធនចំពោះហាងលក់ពេជ្រមួយនោះទេ ថ្មីៗនេះលោក ម៉ាដូណា ក៏បានសម្រេចចិត្តកាត់ផ្ទះដ៏ធំមួយកន្លែងនៅសៀមរាបនេះឲ្យម្ចាស់បំណុល ដែលលោកត្រូវសងទៀតផង ដែលផ្ទះមួយនេះ ប៉ាម៉ាក់របស់លោកស្រលាញ់នឹងរស់នៅរាល់ថ្ងៃទៀតផង។ដោយលោកសន្យាថានិងរកផ្ទះឲ្យធំនិងទូលាយជាងនេះ ដើម្បីសម្រាប់ពួកគាត់ទាំងពីរផងដែរ។

បញ្ជាក់ផងដែរថាកាលពីដើមឆ្នាំ២០២២ តារាសម្តែងលោក ម៉ាដូណា បានទម្លាយរឿងផ្ទាល់ខ្លួនមួយរហូតស្រែកយំព្រោះខ្លួនសព្វថ្ងៃកំពុងស្ពាយបំណុលដល់ទៅ៥២ម៉ឺនដុល្លា ក្រោយកូនតុងទីនធ្វើស៊ីមិនព្រមសង់លុយ។ដែលកាលពីមុនលោកនិងប្តីខំសន្សំលុយបើកហាងលក់ពេជ្ររួមគ្នាយ៉ាងធំ តែមិនទាន់បើកដំណើរការផងស្រាប់តែលោកត្រូវស្ពាយបំណុលជំនួសកូនតុងទីនទៅវិញ រហូតមកដល់ពេលនេះហាងលក់ពេជ្រមួយនេះ ក៏នៅមិនទាន់បើកដំណើរការដែរ៕

ដកស្រង់ពី៖Sabay