Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លះបង់ណាស់ Rain ហ៊ានបណ្ដាក់ទន់លុយខ្ទង់លានដុល្លារ សម្រាប់បង្កើតក្រុមចម្រៀងថ្មី

  • Print

តារាចម្រៀង និងជាតារាសម្ដែងឆ្នើមកូរ៉េខាងត្បូង គឺ Rain បាននឹងកំពុងប្រឹងបង្កើនប្រជាប្រិយភាពក្រុម ចម្រៀងថ្មី Ciipher សម្រាប់ក្រុមហ៊ុនរបស់ខ្លួន ដែលដាក់ទន់ប្រមាណជាង ៩៣៣ លានដុល្លារ។

Rain បានបង្កើតកក្រុម Ciipher នៅឆ្នាំ២០២១ មានសមាជិក ៧រូប គឺ Hyunbin, Tan, Hwi, Keita, Tag, Dohwan និង Won។ ថ្មីៗនេះ Rain និងសមាជិកទាំង៧ បានចូលរួមកម្មវិធីទូរទស្សន៍មួយ និង បានបង្ហើបថាដើម្បីសម្រេចបានជារូបរាងនៃក្រុម Ciipher លោកបានចំណាយទឹកប្រាក់ ស្មើនឹងផ្ទះមួយ។ ពោល តាមអ្នកវិភាគតម្លៃផ្ទះមធ្យមក្នុងទីក្រុងសេអ៊ូលក្នុងឆ្នាំ ២០២១ មានតម្លៃប្រមាន ១.១៩ ពាន់លានវ៉ុន (ប្រហែល ៩៣៣លានដុល្លារ )។

ម្ចាស់បទ La Song រូបនេះបានបន្តថា លោកមិនមានការស្ដាយក្រោយទេសម្រាប់ការបង្កើតក្រុមថ្មីនេះ បើទោះបីជាបច្ចុប្បន្ន Ciipher មិនទាន់សូវមានទីផ្សារច្រើនក្នុងប្រទេសកូរ៉េក៏ដោយ។

Rain សង្កតធ្ងន់ ថាក្នុងរយៈពេល ២-៣ឆ្នាំខាងមុខទៀត លោកនឹងធ្វើឱ្យមហាជនស្គាល់ច្បាស់ពីឥទ្ធិពលរបស់ Ciipher។ រម្លឹកផងដែរថា Ciipher ជាឈ្មោះក្រុមតារាចម្រៀង K-pop ស្ថិតក្រោមការគ្រប់គ្រងក្រុមហ៊ុនរបស់ Rain មានឈ្មោះថា Rain Company ហើយក្រុមហ៊ុននេះជាក្រុមហ៊ុនទី២ បង្កើតនៅឆ្នាំ ២០១៥ បន្ទាប់ពីក្រុមហ៊ុនដំបូងរបស់ Rain មានឈ្មោះ J. Tune Entertainmentបង្កើតឆ្នាំ ២០០៧ និងបានលក់នៅឆ្នាំ ២០១០៕

ដកស្រង់ពី៖Sabay