Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនពិបាកស៉ើប! នេះតម្លៃ Honda Click 160 ឆ្នាំ២០២២ មានលក់នៅខ្មែរ

  • Print

Honda Click ឬ Vario 160 បានមកដល់ទីផ្សារប្រទេសកម្ពុជា និងមានអ្នកទិញជិះរួចមកហើយ។ អ្វីដដែល Click ធ្វើឲ្យមានភ្ញាក់ផ្អើលនោះគឺវាបានផ្លាស់ប្តូររូបរាងទាំងស្រុង ទំនើបគួរឱ្យទាក់ទាញ និងបំពាក់បច្ចេកវិទ្យាថ្មី។

Click ឬ Vario 160 នេះ បំពាក់ចង្កៀងមុខ ក្រោយ LED កុងទ័រប្រភេទឌីជីថល LCD មានរន្ធសាកថ្ម USB និងប្រព័ន្ធបញ្ឆេះម៉ូតូពីចម្ងាយ។ ឃ្លុបក្រោមកែប មានចំណុះ ១៨លីត្រដែលអាចដាក់ឥវ៉ាន់បានច្រើន។ សម្រាប់ទីផ្សារប្រទេសកម្ពុជានៅមានហាងតិចតួចណាស់ដែលបាននាំចូលយកមកលក់ និងមានហ្វេនៗជាច្រើន ចង់ទិញប៉ុន្តែតាមដំណឹង វាក៏មានតម្លៃថ្លៃគួរសម។ តាមប្រភពពីអ្នកទិញជិះមួយរូបបានប្រាប់ Honda Click ឬ Vario 160 ស៊េរីថ្មីមានតម្លៃខ្ទង់ ៤ ៦០០ដុល្លារ ជាប្រភេទហ្រ្វាំង ABS។

ម៉ូតូ Honda Click ឬ Vario 160 នេះ ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ផលិតបានកម្លាំង ១៥,១៥សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ។ ចំពោះកម្រិតស៊ីសាំងគឺ១លីត្រជិះបាន ៤៦,៩គីឡូម៉ែត្រ។ វាក៏បំពាក់ប្រព័ន្ធសុវត្ថិភាពដូចគ្នាដែរ ដូចជា HSTC ដែលជាប្រព័ន្ធគ្រប់គ្រងរង្វិលកង់មិនឱ្យទួង ហើយបានបំពាក់គ្រោងឆ្អឹងថ្មី eSAF៕

ដកស្រង់ពី៖sabay