Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដោយក្ដីគោរព ថមមី និងវីហ្សា សិល្បករដំបូង ដឹកដៃគ្នា ក្រាបសំពះវិញ្ញាណក្ខន្ធ ឯកឧត្ដម ហ៊ុនណេង

  • Print

គណនី Instagram ផ្លូវការរបស់តារាចម្រៀង សួស វីហ្សា បង្ហោះរូបភាពក្នុងពិធីបុណ្យជាច្រើនសន្លឹក បង្ហាញពីសកម្មភាពគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុនណេង និងសំណេះសំណាលជាមួយភរិយារបស់ឯកឧត្តម។

នៅក្នុងទិដ្ឋភាពពិធីបុណ្យ ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង សង្កេតឃើញវត្តមានសិល្បករនិង សិល្បការិនីដំបូងបង្អស់ ថមមី និង សួស វីហ្សា បានចូលខ្លួនក្រោបសំពះលាវិញ្ញាណក្ខន្ធ ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង ជាលើកចុងក្រោយ។ សួស វីហ្សា ថ្លែង៖ “ក្មួយសូមឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខន្ធសម្តេចអ៊ំ ហ៊ុន ណេង ឆាប់បានយោងចាប់កំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

រម្លឹកផងដែរថា ដំណឹងសែនរន្ធត់ចំពោះមរណភាព ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង កាលពីថ្ងៃទី៥ ខែឧសភា ក្នុងជន្មាន យុ ៧២ឆ្នាំ ដោយសារជំងឺ បេះដូង បន្សល់ភាពក្រៀមក្រំចំពោះគ្រួសារ ញាតិមិត្ត និងប្រជាជនខ្មែរទាំងមូល។ ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា៕

ដកស្រង់ពី៖Sabay