Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចូលរួមសោកស្តាយ!ម្តាយ ជា សុជាតិ ទទួលមរណៈហើយភាពកាលពីល្ងាចមិញ

  • Print

ពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលម្តាយរបស់ សុជាតិ ក្នុងក្រុមក្មេងខ្មែរបានទទួលមរណៈភាពកាលពីល្ងាចមិញនេះ រហូតធ្វើឲ្យផេករបស់ក្រុមមួយនេះ បានដាក់ប្រូហ្វាល់ពណ៌ខ្មៅដើម្បីកាន់ទុក្ខទៀតផង។

កាលពីថ្ងៃទី១១ខែឧសភា ឆ្នាំ២០២២ល្ងាចមិញនេះ តាមរយៈករណីហ្វេសប៊ុកដែលមានឈ្មោះថា Chea Sovanraksmey បានបង្ហោះរូបភាពអ្នកស្រី អ៊ឹង សុខភាតរះ (អ្នកគ្រូពេទ្យជុំរុំ)ដែលត្រូវបានគេស្គាលថាជាម្តាយរបស់តារាចម្រៀងលោក ជា សុជាតិ នៅក្នុងក្រុមក្មេងខ្មែរ ដោយបានបញ្ជាក់ថា គាត់បានទទួលមរណៈភាពហើយកាលពីល្ងាចម៉ោង ៦និង៥០នាទី។

ក្នុងថ្ងៃជាមួយគ្នានោះដែរ នៅលើផេករបស់ក្រុមក្មេងខ្មែរក៏ឃើញមានការដូរប្រូហ្វាល់ពណ៌ខ្មៅ ដែលជាពណ៌សម្រាប់កាន់ទុក្ខ រហូតធ្វើឲ្យមហាជនចូលរួមសម្តែងការសោកស្តាយជាច្រើនផងដែរ។ បើតាមផេកផ្លូវការរបស់ក្រុមក្មេងខ្មែរ ក៏បានបញ្ជាក់ផងដែរថា ម៉ាក់របស់ សុជាតិ គាត់បានចែកឋានកាលពីល្ងាចម៉ៅង៦និង៥០ ៕

ដកស្រង់ពី៖Sabay