Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានអ៊ូដូចឃ្មុំពេក Bella ចេញបកស្រាយខ្ទេចពីទំនាក់ទំនងជាមួយ Peak

  • Print

នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ កំពូលតារាសម្ដែងស្រី Bella Ranee បានចូលរួមកម្មវិធី "BENICE NATURAL SKIN TREATMENT SERIES" ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង។

ឆ្លៀតក្នុងពេលនោះ នាងក៏បានផ្ដល់បទសម្ភាស ដល់ក្រុមអ្នកកាសែត ដែលចង់ជជីកសួរពាក់ព័ន្ធនឹងចចាមអារ៉ាមស្នេហារបស់នាងថ្មីៗនេះដែរជាមួយនឹង Kongthap Peak។ សំណួរដំបូងនោះគឺ គ្រប់គ្នាពិតជាចង់ដឹងណាស់ ថាតើ Bella Ranee បានទៅក្រុង អយុធ្យា ឬអត់កាលពីពេលថ្មីៗ? Bella៖ «ខ្ញុំអត់បានទៅទេ (សើច) មានពេលឯណាទៅកើត? ខ្ញុំក៏បានឃើញព័ត៌មានដែរ ឯការពិតគឺគ្មានអីទាំងអស់។

បើគិតថាជា Belle ណា៎ នឹងប្រាប់ថាជាការពិតហើយ តាំងតែធ្វើការជាមួយគ្នា (ក្រុមការងារ) យើងក៏ស្និទ្ធគ្នាទាំងអស់ ទាំងម្ដាយខ្ញុំ ទាំងបងអ្នកចាត់ការ ទាំងអ្នកសម្ដែងក៏ស្និទ្ធគ្នាទាំងអស់។» នាងបានបន្តថា៖ «ពេលពួកយើងឃើញព័ត៌មាន ពួកយើងក៏មិនចាត់ទុកជារឿងសំខាន់អីដែរ ព្រោះ យើងអត់បានទៅ អយុធ្យាដុចក្នុងឃ្លីបដែលគ្រប់គ្នាឃើញនោះទេ»។

ក្រុមអ្នកកាសែត៖ តើអ្នកបាននិយាយជាមួយនឹង Peak អត់ ពេលភ្លាមៗឃើញព័ត៌មាននេះ? Bella៖ មែនទែនទៅ គឺអត់មានបានទាក់ទងអីទាំងអស់ ពួកយើងអត់បាននិយាយគ្នាអីទេ។ ក្រុមអ្នកកាសែត៖ ក្រៅពី Kognthap Peak មានអ្នកសង្ស័យទៀតទៅលើ Pope ដែរ» Bella៖ ចង់និយាយថា មិនបានទៅនោះទេចា៎។

តារាស្រីរូបនេះនៅបានបញ្ជាក់ទៀតថា បើដល់ពេល ដល់វេលា ស្នេហានឹងមកដោយឯងៗ ប៉ុន្តែបច្ចុប្បន្ននេះ នាងមិនមានអារម្មណ៍ថា ធុញទ្រាន់នោះទេ ហើយក៏គ្មានពេលឯកាដែរ ព្រោះពេលណាទំនេរពីការងារ គឺនៅផ្ទះ។ សព្វថ្ងៃនេះ នាងមិនត្រូវការអ្វីផ្សេងក្នុងជីវិតទេ ព្រោះនាងសប្បាយចិត្តស្រាប់ហើយ។ ចំណែកស្នាដៃរឿងថ្មីរបស់នាងជាមួយនឹង Pope Thanawat នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២នេះ ស្របពេលផាពយន្តភាគ «បុព្វេសន្និវាស វគ្គ ២» ថតបាន ៣០ភាគរយហើយ៕

ដកស្រង់ពី៖Sabay