Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីវិតកម្សាន្ដតារាស្រី ៣ ដួង ប្រកាសបែកបាក់ស្វាមី ក្រោមហេតុផលផ្សេងៗគ្នា

  • Print

កាលពីថ្មីៗកន្លងទៅមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយឃើញតារាខ្មែរ ៣ ដួងប្រកាសចែកផ្លូវគ្នាជាមួយស្វាមីជាបន្តបន្ទាប់។ ខណៈដែលអ្នកទាំង ៣ រូបនោះ បច្ចុប្បន្នកំពុងស្ពាយឈ្មោះជាស្ត្រីមេម៉ាយ។

 

ចំពោះតារាស្រីទាំង៣ដួងដែលស្ពាយឈ្មោះជាស្ត្រីមេម៉ាយក្រោយពេលលែងលះស្វាមីដែលធ្លាប់តែរួមរស់សាងសុភមង្គលជាមួយគ្នាយូរឆ្នាំទៅហើយនោះរួមមាន៖

១.តារាសម្ដែងអ្នកនាង លី ម៉ារីណា កាលពីអំឡុងដើមខែកុម្ភៈឆ្នាំ២០២២បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ដោយនាងបានប្រកាសជាសាធារណ:ជុំវិញការផ្តាច់ចំណងស្នេហាជាមួយស្វាមី បន្ទាប់ពីសាងសុភមង្គលអស់រយៈពេលប្រមាណ ១០ ឆ្នាំកន្លងទៅនេះ។ ការប្រកាសដោយបើកចំអំពីការចែកផ្លូវជាមួយស្វាមីពីសំណាក់អ្នកនាង លី ម៉ារីណា នាពេលបានធ្វើឲ្យមហាជនមួយចំនួនចាប់អារម្មណ៍គ្រប់គ្នា ខណៈមានការសួរនាំថាហេតុអ្វីបានអ្នកទាំងពីរដើរដល់ចំណុចនេះ?។ ចម្លើយត្រូវសាមីខ្លួនបញ្ជាក់ថា រស់នៅមិនចុះសម្រុងនឹងគ្នា។

២.តារាសម្ដែង អ្នកនាង សឿ សុធារ៉ា អំឡុងមួយរយៈនេះ ហាក់មានរឿងរ៉ាវអាប់អួផ្ទួនៗគ្នាទាំងជីវិតស្នេហា និងរឿងរ៉ាវជំពាក់បំណុលគេជាដើម។ ប៉ុន្តែអ្វីដែលគេកាន់តែចាប់អារម្មណ៍ពេលនេះ គឺ សឿ សុ ធារ៉ា បានប្រកាសចែកផ្លូវគ្នាជាមួយស្វាមីលោក សាពូន មីដាដា។ ដំណឹងនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលគ្រប់គ្នាក្រោយអ្នកនាង សឿ សុធារ៉ា បានប្រកាសជាសាធារណៈអំពីចំណងស្នេហ៍រយៈពេល ១៥ ឆ្នាំរបស់នាង និងលោក សាពូន មីដាដា ត្រូវដើរដល់ផ្លូវបំបែកនាពេលនេះ។


៣.តារាសម្តែង និងពិធីការិនី ផេនខេក ក៏បានធ្វើឲ្យមហាជននិងអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ហើយភ្ញាក់ផ្អើលគ្រប់គ្នា ខណៈទើបរៀបការមិនបានប៉ុន្មានផងក៏ស្រាប់តែតារាភេទទី ៣ ផេនខេក បានប្រកាសពីដំណឹងបែកបាក់ស្នេហ៍ក្រោមហេតុផលប្តីលួចលាក់ផិតក្បត់ជាមួយអ្នកទី ៣៕


 

ដកស្រង់ពី៖ កម្ពុជាថ្មី