Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧស្សាហកម្មកម្សាន្ដជប៉ុនធ្លាក់ចុះ ក្រោយតារាកំប្លែងជើងចាស់ Ryuhei Ueshima ធ្វើអត្តឃាត

  • Print

តារាសម្ដែង និងជាតារាកំប្លែងល្បីឈ្មោះរបស់ជប៉ុន គឺលោក Ryuhei Ueshima ត្រូវបានភរិយាប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២។

នៅថ្ងៃទី១២ ខែឧសភា សារព័ត៌មាន Nippon បានឱ្យដឹងថាតារាកំប្លែងជើងចាស់ដ៏ល្បីល្បាញ Ryuhei Ueshima បានទទួលមរណភាព ក្នុងជន្មានយុ៦១ឆ្នាំ កាលពីយប់ថ្ងៃទី១១ ឈានចូល ១២ ខែឧសភា។

ហេតុការនេះត្រូវបានប្រទះឃើញដោយភរិយាយរបស់ Ryuhei Ueshima ខណៈពេលដែលអ្នកស្រី បានដើរចូលទៅក្នុងបន្ទប់ ក៏ស្រាប់តែឃើញស្វាមីដេកសន្លប់ក្នុងបន្ទប់ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ ប៉ុន្តែជាអកុសល Ryuhei Ueshima បានផុតដង្ហើបបាត់ទៅហើយ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលិស មូលហេតុនៃការស្លាប់របស់តារាសម្តែងរូបនេះត្រូវបាន បញ្ជាក់ថាជាការធ្វើអត្តឃាត។ លើសពីនេះអ្នកជំនាញបាននិយាយថាការបាត់បង់វត្តមានតារាកំប្លែងរូបនេះ ជាការបាត់បង់ដ៏ធំមួយសម្រាប់វិស័យកំប្លែងជប៉ុន៕

ដកស្រង់ពី៖Sabay