Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាថេន បានទៅដល់ដើមឈើចាំស្នេហ៍ បែរជាខកចិត្ដត្រឡប់មកផ្ទះវិញទាំងអស់សង្ឃឹម

  • Print

តារាចម្រៀងមានដើមកំណើតនៅខេត្ដព្រះត្រពាំង លោក ថាច់ សាថេន ត្រូវបានគេសង្ស័យថាមានសង្សាររួចទៅហើយមុនមកដល់កម្ពុជា ដើម្បីកសាងអនាគតក្នុងអាជីពចម្រៀង។

ថ្មីៗនេះ គេក៏សង្ស័យ ថាលោកមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយបវរកញ្ញា លីវ ជីលី។ ផ្ទុយពីការគិតរបស់មហាជន ថាច់ សាថេន បានបញ្ជាក់តាមរយៈ Sabay ថា រវាងលោក និងកញ្ញា លីវ ជីលី ពុំមានទំនាក់ទំនងអ្វីនឹងគ្នា ក្រៅពីមិត្ដរួមការងារនោះទេ ព្រោះថ្មីៗនេះលោកបានថតMV ជាមួយនាង។ ប៉ុន្ដែចាប់តាំងពីតារាចម្រៀងរូបនេះ ចាប់ដៃគូថតជាមួយ លីវ ជីលី មក គេសង្កេតឃើញលោកតែងបញ្ចេញសារក្នុងន័យស្នេហាជាហូរហែ។

ថ្ងៃនេះលោក ថាច់ សាថេន បានទៅដល់ក្រោមដើមឈើចាំស្នេហ៍ ក្នុងខេត្ដព្រះសីហនុ ហើយបានថតរូប និងបង្ហោះសារខ្លីមួយថា៖"ឮគេថាដើមឈើចាំស្នេហ៍ខំអរ មានអីឈរឡើងយូរចង់ខ្ទេចខ្ទីជើងមានឃើញអីផង លទ្ធផលមកផ្ទះវិញដោយអស់សង្ឃឹម”។ តារាចម្រៀងរូបនេះ ទទួលបានការគាំទ្រច្រើនពីបងប្អូនខ្មែររស់នៅកម្ពុជាក្រោម កម្ពុជាកណ្ដាល និងកម្ពុជាលើ តាមរយៈបទចម្រៀងOriginal song ដ៏សម្បូរបែបរបស់លោក។

អ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតនោះ គឺលោកតែងតែនិយាយអីសិទ្ធិមនុស្ស និងស្ថានភាពរស់នៅកម្ពុជាក្រោម។ ទន្ទឹមនឹងការទទួលបានភាពល្បីល្បាញផ្នែកសិល្បៈ ក៏មានអ្នកគាំទ្រជាច្រើនបានរង់ចាំមើលពីជីវិតស្នេហារបស់លោក ខណៈដែលលោកបង្ហើបថាមិនទាន់ចង់គិតគូរឿងស្នេហាទេ៕

ដកស្រង់ពី៖ ំSabay