Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត! ផេន ខេក ប្រកាសឲ្យបុរសម្នាក់ ចេញមុខបកស្រាយ រឿងលុយ១៣៥,០០០ដុល្លារ

  • Print

រឿងបំណុលរបស់តារាសម្តែងមាឌយក្ស ផេន ខេក បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកលក់ឡេអនឡាញម្នាក់ កាន់ផេកឈ្មោះ Mea Ta Online shop

ប្រកាសផ្តល់ប្រាក់ដុល្លារសុទ្ធចំនួន ១៣៥,០០០ដុល្លារ ជួយសងបំណុល រហូតដល់ពេលនេះបែរជា ស្ងប់ស្ងាត់ បាត់សូន្យមិនឃើញ។ ក្រោយពីប្រកាសបែបនេះ ធ្វើឲ្យ ផេន ខេក ត្រេកអរណាស់ គិតថាបានដកខ្លួនរួចពីបំណុលហើយ តែដល់ពេលសម្រេចចុះឡើង បែរជាស្ងាត់ឈឹង ធ្វើឲ្យអ្នកផ្សេងដែលគេចង់ជួយ ផេន ខេក ក៏អាក់ខានទៅវិញ ក៏ព្រោះតែអ្នកលក់អនឡាញរូបនេះ មិនបានជួយពិតប្រាកដ ហើយថែមទាំងនាំរឿងឲ្យតារាមាឌយក្សនេះទៀត។

នៅក្នុងសំណេរដែល ផេន ខេក បានផុសនៅលើគណនីហ្វេសប៊ុក កាលពីពេលថ្មីៗនះ បានបញ្ជាក់ថា នាងចង់ឲ្យបុរសដែលបានអះអាងជួយផ្តល់ប្រាក់ ចំនួន ១៣៥,០០០ដុល្លារដល់នាង ចេញមុខមកបកស្រាយ រឿងលុយនេះ ឲ្យច្បាស់លាស់ ដើម្បីកុំឲ្យគេគ្រប់គ្នា មានការយល់ច្រឡំ គិតថាមានបុរសម្នាក់នេះជួយនាងពិតមែន។តែតាមការពិតទៅ បុរសម្នាក់នេះមិនបានជួយនាងនោះទេ ថែមទាំងធ្វើឲ្យតារាមាឌយក្ស ផេន ខេក កាន់តែមានរឿងខ្លាំងថែមទៀត។

រម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ មានអ្នកលេងក្នុងបណ្តាញសង្គមមួយចំនួន ក្រោយឃើញពិធីករនិងជាតារាសម្តែងមាឌយក្ស ផេន ខេក កំពុងជួបទុក្ខរឿងជំពាក់បំណុលគេដល់ទៅ១៥ម៉ឺនដុល្លារ ដោយមិនទាន់មានលុយសងគេអស់នៅឡើយ ហើយកំពុងតែមានបញ្ហាខ្លះៗជាមួយម្ចាស់បំណុល រហូតធ្វើឲ្យម្ចាស់បំណុលមួយចំនួនឈប់បន្តផ្តល់ឱកាសឲ្យ ដោយធ្វើទៅតាមផ្លូវច្បាប់។

ផេន ខេក កាន់តែពិបាកជាងមុន រហូតLive វិដេអូ សុំឲ្យម្ចាស់បំណុលទុកឱកាសដល់នាងផង ដោយនាងខិតខំប្រឹងរកសង ឲ្យអស់ទៅតាមលទ្ធភាពដែលមាន។ គ្រាន់តែ ផេន ខេក Live វីដេអូ ចប់មិនបានប៉ុន្មានផង ស្រាប់តែមានមនុស្សជាច្រើនចង់ជួយជាថវិការខ្លះៗដល់នាង ក្នុងនោះក៏មាន ចៅខ្មែរ ដែលជាអ្នកលក់អនឡាញល្បីផងដែរ រហូតមានអ្នកលក់អនឡាញ កាន់ផេកឈ្មោះ Mea Ta Online shop ប្រកាសផ្តល់ប្រាក់ដុល្លារសុទ្ធចំនួន ១៣៥,០០០ដុល្លារ ជួយសងបំណុល ដល់ពេលនេះបែរជា ស្ងប់ស្ងាត់ បាត់សូន្យមិនឃើញ។

ដកស្រង់ពី៖ Sabay