Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្រុយម្ចាស់ពាន! មុខមាត់ដូចណុប បាយ៉ារិទ្ធិ ច្រៀងបទខេមរៈ សិរីមន្ត សំឡេងស្រដៀង ឆាយ វីរៈយុទ្ធ

  • Print

បេក្ខជន Cambodian Idol រដូវកាលពី ៤ ក្នុងវគ្គ Judge Audition សប្ដាហ៍ទី២ ឈ្មោះ លីម តិចម៉េង កំពុងត្រូវបានមហាជនដាក់ការសង្ស័យថា អាចមានឱកាសនៅក្នុងការដណ្ដើមពានរង្វាន់បាន។

បេក្ខជនរូបនេះពិតជាមានសមត្ថភាពមិនធម្មតានោះទេ ថ្វីដ្បិតនៅវ័យក្មេង មាឌតូច តែសំឡេងពោរពេញថាមពល ស្រែកច្រៀងយ៉ាងពីរោះរណ្ដំទទួលបាន Yes ដល់ទៅបួនពីគណៈកម្មការ។

បេក្ខជនដែលមកជាកញ្ចប់រូបនេះ បានច្រៀងចម្រៀងមួយបទចំណងជើងថា «ជំងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា» ជាសំនៀងដើម លោក ខេមរៈ សិរីមន្ត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍លើបេក្ខជនម្នាក់នេះ ដោយសារគេមានរូបរាង មុខមាត់ ស្រដៀងទៅនឹងលោក ណុប បាយ៉ារិទ្ធិ កាលពីនៅក្មេង ចំណែកឯទឹកដមសំឡេងវិញស្អកៗបន្តិច ស្រដៀងនឹងលោក ឆាយ វីរៈយុទ្ធ។

ក្រោយច្រៀងបណ្ដើរ លេងហ្គីតាខ្លួនឯងបណ្ដើរផងនោះ តិចម៉េង បានទទួលការសរសើរជាច្រើនចំណុច ពីគណៈកម្មការទាំង ៤រូប។ ចំណែកឯមហាជនវិញក៏បង្ហាញការគាំទ្របេក្ខជនវ័យក្មេងនេះជាច្រើន ហើយមានមតិខ្លះបានលើកឡើងថា អាចជាអនាគតម្ចាស់ពានរង្វាន់ផងទេដឹង ៕

ដកស្រង់ពី៖Sabay