Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជួយលុះក្ស័យ! IU ចាយលុយឈុតធំ ជួយដល់ក្មេងៗ អបអរថ្ងៃខួបកំណើតឆ្នាំថ្មីរបស់ខ្លួន

  • Print

ជាថ្មីម្ដងទៀតហើយ ដែល IU អបអរខួបកំណើតរបស់ខ្លួន ដោយបរិច្ចាគថវិកាផ្ទាល់ក្នុងការជួយដលក់អ្នកដែលត្រូវការជំនួយ។ ដោយឆ្នាំនេះនាងបានចំណាយលុយសរុប ២១០លានវ៉ុន (ខ្ទង់ ១៦៣ ៥១៧ដុល្លារ) ជួយអង្គការមនុស្សធម៌ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួនក្នុងឆ្នាំនេះ។

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនរបស់នាងគឺ EDAM Entertainment បានបង្ហើបថា IU បានបរិច្ចាគថវិកាសរុបចំនួន ២១០ លានវ៉ុន (ខ្ទង់ ១៦៣ ៥១៧ដុល្លារ) ទៅដល់អង្គការ Snail of Love, Korean Unwed Mothers' Families Association, Changinwon និង Eden I Ville។

ការឧបត្ថម្ភនេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ថ្លៃព្យាបាលកុមារ និងក្មេងជំទង់ដែលមានបញ្ហាការស្តាប់ (អសមត្ថភាពក្នុងការស្ដាប់) ក៏ដូចជាចំណាយលើការរស់នៅសម្រាប់គ្រួសារដែលមានចំណូលទាប និងជាគ្រួសារដែលមាន តែឪពុក ឬមានតែម្ដាយ ព្រមទាំងជួយជួសជុលសម្ភារៈបរិក្ខារសម្រាប់កុមារ និងជនពិការ។

គួរបញ្ជាក់ដែរថា សកម្មភាពមនុស្សធម៌របស់ IU គឺធ្វើឡើងជារឿយៗ មិនថាក្នុងថ្ងៃខួបកំណើត ថ្ងៃខួបនៃការចូលសិល្បៈ និងក្នុងពេលដែលប្រជាជនកូរ៉េជួបទុក្ខលំបាកផ្សេងៗ៕

ដកស្រង់ពី៖Sabay