Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មវិធីកញ្ញាឯកមិចស៊ីកូ ២០២២ ចប់ទាំងស្ពឹកមុខ ក្រោយពិធីករប្រកាសឈ្មោះអ្នកឈ្នះខុស

  • Print

ជាការសាទរបំផុតចំពោះកម្មវិធី Miss Mexico 2022 (កញ្ញាឯកមិចស៊ីកូឆ្នាំ ២០២២) ដែលបានរកឃើញម្ចាស់មកុដ គ្រងតំណែងបន្តហើយគឺ Itzía Garcia ហើយបវរកញ្ញារូបនេះក៏នឹងក្លាយជាបេក្ខភាពក្នុងកម្មវិធី Miss Universe 2022 នាពេលខាងមុខដែរ។

ទោះជាគ្រប់គ្នាសាទរនូវជោគជ័យមួយនេះមែន ប៉ុន្តែក៏ខកចិត្តចំពោះដំណើរការកម្មវិធីនៅវគ្គចុងក្រោយ ដែលបង្កជាកំហុសឆ្គងដែរ ដោយប្រកាសឈ្មោះអ្នកឈ្នះខុស។ ក្នុងរាត្រីប្រកួតវគ្គចុងក្រោយ ពិធីករ ៣នាក់ (ក្នុងនោះរួមមនាបវរកញ្ញាចក្រវាលឆ្នាំ ២០២០ Andrea Meza) បានប្រកាសថា អ្នកឈ្នះតំណែង Miss International 2023 គឺជាអ្នកតំណាង រដ្ឋ Nuevo León បវរកញ្ញា Mayra Valencia។

ទោះជាយ៉ាងណា មិនយូរប៉ុន្មានផង បន្ទាប់ពីពិធីករកម្មវិធីដឹងខ្លួនថាប្រកាសខុស ភ្លាមៗពួកគេក៏បានប្រកាសម្ដងទៀតពីឈ្មោះអ្នកឈ្នះពិតប្រាកដ ដែលត្រូវគ្រងតំណែង Miss International 2023 គឺបវរកញ្ញតំណាង រដ្ឋ Colima មានឈ្មោះថា Itzía Garcia។ វាជារឿងដ៏អាម៉ាស ហើយធ្វើឲ្យអ្នកគាំទ្រខកចិត្ត និងខឹងសម្បារជាខ្លាំងព្រមទាំងអាណិត Mayra ផង ព្រោះតាមការសង្កេតឃើញកន្លងមក នាងគឺជាបេក្ខភាពបវរកញ្ញាដែលមានប្រជាប្រិយភាពជាងគេក្នុងកម្មវិធីប្រកួតឆ្នាំនេះ ប៉ុន្តែបែរជួបរឿងនេះទៅវិញនៅចុងបញ្ចប់។

រូបភាពបែបនេះ ធ្វើឲ្យអ្នកតាមដានកម្មវិធីបវរកញ្ញាកន្លងមក នឹកឃើញកាលពីកម្មវិធីប្រកួត Miss Universe 2015 ដែលពិធីករ Steve Harvey ប្រកាសឈ្មោះអ្នកឈ្នះខុស ដោយដំបូងហៅឈ្មោះបវរកញ្ញាកូឡុំប៊ី Ariadna Gutiérrez តែក្រោយមកក៏ប្រកាសថាអ្នកឈ្នះពិតគឺបវរកញ្ញាហ្វីលីពីន Pia Wurtzbach វិញ។ យ៉ាងណាក្ដីបន្ទាប់ពីរឿងនេះកើតឡើងហើយ ទាំង Pia និង Ariadna សុទ្ធតែទទួលជោគជ័យក្នុងអាជីពដូចគ្នា៕

ដកស្រង់ពី៖ Sabay