Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អានសិនមុនប្រតិកម្ម! Page បង្ហោះរូប Tangmo លើទូកនោះ ទម្លាយចេតនាពិតរបស់ខ្លួនហើយ

  • Print

ប៉ុន្មានថ្ងៃចុងក្រោយនេះមានរឿងជាច្រើនបានកើតឡើង ពិសេសពេលដែលរូបភាព និងវីដេអូឃ្លីបថ្មីៗរបស់ Tangmo Nida កាលពីថ្ងៃកើតហេតុលើទូក ត្រូវបានបង្ហាញជាបន្តបន្ទាប់។

គេនៅពុំទាន់ដឹងច្បាស់នៅឡើយថា អ្នកណាគឺជាអ្នកដែលនៅពីក្រោយ Post ទាំងឡាយនេះ តែតាមការសន្និដ្ឋាន គឺអ្នកដែលបង្ហោះ មានចេតនាស្វែងរកយុត្តិធម៌ឲ្យ Tangmo។ ជាក់ស្ដែងនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុក Happy Melon Official បានបង្ហាញពីគោលបំណងរបស់ខ្លួន ដោយបានសរសេរថា៖

«បញ្ហា ២ចម្បង មានដូចខាងក្រោម៖

បញ្ហាទី១:

១. Page បច្ចុប្បន្ននេះ មានតែ Page “Happy Melon Official” ដែលមានអ្នកតាមដាន ១ ៤៥០ ០០០នាក់ ឬច្រើនជាងនេះ។

២. ទំព័រហ្វេសប៊ុកនេះ មិនដែលបង្ហាញវីដេអូសម្ងាត់របស់ Tangmo ឬ Live ឬបង្កើតភស្តុតាងមិនពិតនោះទេ។ ទំព័រហ្វេសប៊ុកនេះបង្ហោះតែភស្តុតាងពិតដែលបានរកឃើញក្នុងទូរសព្ទរបស់ Tangmo ប៉ុណ្ណោះ។

៣. ទំព័រហ្វេសប៊ុកនេះ គឺជា Page ដែលទទួលបានការអនុញាតិ ឲ្យចេញផ្សាយដោយច្បាប់ប៉ុណ្ណោះ

បញ្ជាក់៖ សូមអ្នកសារព័ត៌មានបង្ហាញព័ត៌មានដែលមានតែនៅក្នុង Page នេះបានហើយ។ យើងសូមមិនទទួលខុសត្រូវចំពោះព័ត៌មានពី Page ផ្សេងឡើយ។

បញ្ហាទី ២

១. ក្នុងករណីដែលលោក Noom Kanchai បង្ហាញព័ត៌មានថា Page បានទាក់ទងទៅ Gatick ហើយបើកបង្ហាញរូបភាព Tangmo ដែលមិនគួរបង្ហាញនោះ Page សូមបញ្ជាក់ថា Page មិនបានទាក់ទងទៅ Gatick ទេ ហើយក៏មិនធ្លាប់បង្ហាញរូបភាពសម្ងាត់ឲ្យ Gatick ដែរ។

២. ករណី ដែលមានប្រជាជនជាច្រើនសួរមកកាន់ Page ថា ហេតុអ្វីអ្នកជិះទូកទាំង ៥នាក់ មានចេតនា ចេញមុខតែនៅក្នុងកម្មវិធី Honekrasae? នេះក៏ព្រោះ ប្អូនប្រុសប្រពន្ធ Noom Kanchai គឺជាមិត្តភ័ក្តិរបស់នាយ Poh ហើយសំណួរក្នុងកម្មវិធីក៏មានការត្រៀមគ្នា ទាំងសំណួរនិងចម្លើយមុនផ្សាយកម្មវិធី។

Page នេះបង្កើតឡើង ក្នុងគោលបំណងធ្វើឲ្យ Tangmo ទទួលបានភាពយុត្តិធម៌ប៉ុណ្ណោះ»

ពីក្រោម Post នេះ Page ក៏បានចូល Comment បន្ថែមថា៖ «ក្រោយពីពិធីបុណ្យរបស់ Tangmo ចប់ Page នេះនឹងបង្ហោះតែព័ត៌មានសំខាន់ៗ ដែលអាចធ្វើជាភស្តុតាងនៅក្នុងការចាប់ខ្លួនអ្នកធ្វើខុសឲ្យទាល់តែបាន។ ប៉ុន្តែខ្លាចថា មាន Page ផ្សេងនាំព័ត៌មាននេះទៅកាត់ត និងបំប្លែងឲ្យខុស ធ្វើឲ្យ Tangmo ខូចឈ្មោះ»

យ៉ាងណាមិញកាលពីម្សិលមិញ ក៏មានវីដេអូ Live មួយ ត្រូវបានបញ្ចេញលើបណ្ដាញសង្គម លើ Page ហ្វេសប៊ុក ដែលដាក់ឈ្មោះ Tangmo ដែរ ដែលបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល តាមដែលការពិត វីដេអូនោះ គឺជា Live ចាស់របស់នាងកាលពីមុនទេ ហើយវីដេអូនោះទៀតសោត ក៏មិនចេញពី Page Happy Melon Official ដែរ៕

ដកស្រង់ពី៖Sabay