Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំណាប់អារម្មណ៍ដំបូង Xiaomi Mi Band 7៖ មិនត្រឹមជានាឡិកាឆ្លាត ប៉ុន្តែជាគ្រូបង្វឹកកីឡាផ្ទាល់ខ្លួន

  • Print

Xiaomi Mi Band 7 ដែលកំពុងត្រៀមចេញនូវយប់នេះ ត្រូវបានលេចព័ត៌មានលម្អិតអំពីវា ដែលមានមុខងារពិសេសមួយ ដើរតួរជាគ្រូបង្វឹកកីឡាផ្ទាល់ខ្លួនតែម្តង។

មុខងារពិសេសនោះគឺបច្ចេកវិទ្យាតាមដានកម្រិតលំហាត់ប្រាណរបស់អ្នកប្រើប្រាស់ ដោយផ្អែកលើទិន្នន័យ EPOC (Excess Post-exercise Oxygen Consumption) ដែលវានឹងតាមដានកម្រិតប្រើប្រាស់អុកស៊ីសែន អំឡុងពេលហាត់ប្រាណ ក្នុងរយៈពេល៧ថ្ងៃ មកគណនា។ បន្ទាប់មកនាឡិកានេះ នឹងប្រាប់មកអ្នកវិញថា អ្នកគួរហាត់ប្រាណបន្ថែម ឬត្រូវសំរាកខ្លះ និងថែមទាំងអាចប្រាប់ថាអ្នកគួរសម្រកទម្ងន់ ឬបន្ថែមសាច់ដុំផងដែរ។

និយាយពីរឿងអុកស៊ីសែន នាឡិកានេះក៏មានមុខងារវ៉ាស់កម្រិតអុកស៊ីសែនក្នុងឈាម SpO2 ជាប្រចាំ ដោយវានឹងលោតជាដំណឹងនៅពេលដែលកម្រិតនោះ ធ្លាក់ទាបជាង ៩០ភាគរយ។ គួរបញ្ជាក់ផងដែរថា នាឡិកានេះនឹងដាក់លក់ក្នុងតម្លៃប្រហែល ៤៨ដុល្លារ ហើយលោកអ្នកនឹងទទួលបាននូវនាឡិកាមួយដែលមានអេក្រង់ ១,៦២អ៊ីញ ធំជាងជំនាន់មុន ២៥ភាគរយ និងមានមុខងារតាមដានកីឡាដល់ទៅជាង ១០០ ប្រភេទ៕

ដកស្រង់ពី៖ Sabay