Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីអាមេរិក Joe Biden ច្រៀង Cover បទ "Butter" របស់ BTS?

  • Print

ភាពល្បីល្បាញរបស់ BTS នៅសហរដ្ឋអាមេរិក កើនឡើងជាលំដាប់ ពិសេសក្រោយចេញបទ “Dynamite” ជាបទចម្រៀងជាភាសាអង់គ្លេសដំបូងរបស់ក្រុមនេះដែលបានបំបែករបាំងភាសាហើយបានធ្វើឲ្យមនុស្សជាច្រើនស្គាល់តន្ត្រីរបស់ BTS ច្រើនឡើងដូចគ្នា។

ភាពជោគជ័យរបស់បទ "Dynamite" ត្រូវបានស្នងបន្ត ដោយបទចម្រៀងជាភាសាអង់គ្លេស ២ទៀតគឺ "Permission To Dance" និង "Butter"។ ការសម្តែងរបស់ BTS នៅឯកម្មវិធីពានរង្វាន់ GRAMMY ឆ្នាំ ២០២២ បានធ្វើឲ្យប្រជាប្រិយភាពនៃបទ "Butter" កាន់តែពេញនិយមលំដាប់សកល។

ជាក់ស្ដែងកាលពីពេលថ្មីៗ កម្មវិធី The Tonight Show Starring Jimmy Fallon ដែលមានពិធីករ Jimmy Fallon ជា ARMY ម្នាក់ដែរនោះ បានបង្ហាញឃ្លីបវីដេអូប្លែកថ្មីបែបកំប្លែង។

វីដេអូនោះ ត្រូវបានកាត់ប្លង់នៃការនិយាយរបស់លោកប្រធានាធិបតី Joe Biden អំឡុងពេលនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោក មកកាន់អាស៊ីក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយអមជាមួយនឹងបទ "Butter" របស់ BTS។ ក្រុមការងាររបស់ The Tonight Show បានកាត់ឃ្លីបពិតៗរបស់លោក ហើយបង្កើតជា Cover ក្លែងក្លាយ (Fake Cover) តែម្ដង។

ដកស្រង់ពី៖Sabay