Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អន់ចិត្ដគ្នារឿងអីហ្មង ទើប សេង មង្គល និងហ៊ិន ច័ន្ទនីរ័ត្ន និយាយបញ្ឆិតបញ្ឆៀងដាក់គ្នាបែបនេះ

  • Print

ភាពស្និទ្ធស្នាលរបស់តារាសម្ដែង សេង មង្គល និងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែស្អិតល្មួត រហូតធ្វើឲ្យមហាជនគិតថាអ្នកទាំងពីរច្បាស់ជាមានទំនាក់ទំនងស្នេហាក្រៅឆាកស៊ីជម្រៅនិងគ្នា ហើយនៅរង់ចាំតែថ្ងៃចូលរោងការប៉ុណ្ណោះ។

ផ្ទុះពីសកម្មភាព និងការនិយាយស្ដីដាក់គ្នាដ៏ផ្អែមល្ហែម តារាទាំងពីរដួងពុំទាន់មានភាគីខាងណាសារភាពស្នេហ៍ ឬទម្លាយការពិតនៅឡើយទេ។ នៅថ្ងៃទី២៥ ខែឧសភា នេះ លោក សេង មង្គល មិនបានបង្ហាញសកម្មភាពនៅក្បែរកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ឬនិយាយគ្នាលេងតាមបណ្ដាញសង្គមដូចរាល់ដងនោះទេ ប៉ុន្ដែបែរជាជំនួសមកវិញនូវសារយ៉ាងខ្លីមួយថា៖ “បាត់លុយស្ដាយមួយគ្រា ទុកចិត្ដលើមនុស្សខុសស្ដាយមួយជីវិត”។

បន្ទាប់ពី សេង មង្គល បង្ហាញសារនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានបង្ហោះសារមួយដែរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅមុននេះបន្ដិចដោយដាក់ថា៖ “បើគិតថាមានសម្ពាធណាស់ ឈប់បន្ដទៅមុខ”។ ទោះជាយ៉ាងណា Sabay មិនទាន់អាចទាក់ទងតារាទាំងពីរដួង ដើម្បីបញ្ជាក់ជុំវិញសំណេរដែលចេញក្នុងថ្ងៃតែមួយនេះបានទេ គិតត្រឹមម៉ោង ២រសៀលថ្ងៃទី២៥ ខែឧសភា៕

ដកស្រង់ពី៖Sabay