Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សន្ទុះអ្នកចង់ឈឺរាលដាលស្ទើរពេញប្រទេស ព្រោះគ្រូពេទ្យបេក្ខជន Cambodian Idol សង្ហាខ្លាំងជាងតួកុនទៀត

  • Print

បេក្ខជន Cambodian Idol ដែលជាវេជ្ជបណ្ឌិតបញ្ចប់ការសិក្សាមកពីប្រទេសវៀតណាម បានបង្ហាញខ្លួនជាមួយសមត្ថភាពដ៏ពូកែ រួមទាំងរូបសម្បត្តិដ៏ស្រស់សង្ហា កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង។

ក្នុងនោះសូម្បីគណៈកម្មការ សុខ សីឡាលីន ក៏ទប់អារម្មណ៍មិនជាប់សារភាពស្នេហ៍ត្រង់ៗនៅលើឆាកតែម្ដង។ បេក្ខជនជាគ្រូពេទ្យឈ្មោះ ស៉ឹម ច័ន្ទពន្លឺ បានបង្ហាញសមត្ថភាពច្រៀងតាមរយៈបទ Halo បានទាក់ទាញចិត្តគណៈកម្មការទាំង ៤ រូប ត្រូវតែឆ្លើយ Yes ព្រមទាំងពាក្យសរសើរមិនដាច់ពីមាត់ជាមួយទឹកដមសំឡេង និងបច្ចេកទេសច្រៀងដ៏ប៉ិនប្រសប់។

បេក្ខជនរូបនេះក៏ធ្លាប់បានចូលរួមកម្មវិធីប្រឡងចម្រៀង The Voice នៅប្រទេសវៀតណាមផងដែរ។ ក្រឡេកមកមើលទស្សនិកជនឯណេះវិញកំពុងនាំគ្នាចែករំលែករូបភាពជាច្រើនសន្លឹករបស់លោកគ្រូពេទ្យជាមួយពាក្យលេបខាយ ចង់ក្លាយជាអ្នកជំងឺដើម្បីឱ្យលោកគ្រូពេទ្យបានមើលថែទោះមិនឈឺក៏ចង់ឈឺដែរ បើពេទ្យសង្ហាយ៉ាងនេះនោះ៕

ដកស្រង់ពី៖Sabay