Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជួបរឿងរន្ធត់ផ្ទួនៗ ឌី វណ្ណដា ឈឺកោរសក់ បាត់មុខពីសិល្បៈមួយរយៈធំ

  • Print

តារាសម្ដែង និងជាតារាម៉ូដែលប្រុសរូបសង្ហា ឌី វណ្ណដា ទម្លាយរឿងបះសក់ ដែលលោកបានជួបប្រទះ អំឡុងពេលថតរឿង និងក្រោយថតរឿង ធ្វើឱ្យលោកធ្លាក់ខ្លួនឈឺកោសក់ បាត់មុខពីសិល្បៈជាច្រើនខែ។

មហាជន ជាពិសេសអ្នកគាំទ្រមានការងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីអវត្តមានរបស់តារាសម្ដែង ឌី វណ្ណដា បាត់ពីសិល្បៈ។ មិនធ្វើឱ្យគ្រប់គ្នាឆ្ងល់ច្រើន និងព្រួយបារម្ភចំពោះខ្លួន ថ្មីៗនេះ វណ្ណដា បានចេញវីដេអូបកស្រាយជាចហរើនជុំវិញការបាត់ខ្លួនរបស់លោក គឺតារាប្រុសរូបនេះសំងំព្យាបាលខ្លួន។ ឌី វណ្ណដា ទម្លាយថាដើមហេតុធ្វើឱ្យលោកបាត់មុខពីសិល្បៈនោះគឺដោយសារតែលោកជួបរឿងរន្ធត់ អបិយជំនឿអំឡុងពេលថតរឿង។ មិនលាក់លៀមច្រើន វណ្ណដា បន្តថាលោក និងក្រុមការងារបានទៅថត រឿងបែបរន្ធត់ក្នុងខេត្តកំពង់ស្ពឺ នៅបរិវេនផ្ទះចាស់មួយកន្លែង ដែលផ្ទះនេះលោកធ្លាប់ទៅ ២ ៣ ដងរួច មកហើយ ប៉ុន្តែស្រាប់តែអំឡុងពេលថតរឿងលោកក៏បានជួបរឿងរន្ធត់ពិត មិនមែនជាការសម្ដែង។

នៅក្នុងរឿង វណ្ណដា សម្ដែងជាតួហូបរបស់ឆៅ ដូចជាសត្វកង្កែប ជន្លេន ឈាម គឺហូបស្រស់ៗ និងពិតៗតែម្ដង អំឡុងពេលថត វណ្ណដា ថាលោកហាក់ចម្លែកខ្លួនឯងបន្តិចម្ដងៗដោយចាប់កង្កែប និងជន្លេនមកហូបដោយគ្មានរអើម និងចូលចិត្តនៅម្នាក់ឯង ហើយទាំងឃើញមនុស្សអរូបផ្ទាល់ភ្នែក។ វណ្ណដា បន្តថាពេលថតថ្ងៃទី២លោកមានអារម្មណ៍ថាក្នុងខ្លួន និងរាងកាយលោករូបបានគេគ្រប់គ្រង បាត់ទៅហើយ។

បន្ទាប់ពីជួបរឿងរ៉ាវចម្លែក និងរន្ធត់ដិតជាប់អារម្មណ៍ធ្វើឱ្យក្លាយជាមនុស្សស្ងៀមស្ងាត់ សំងំក្នុងបន្ទប់ម្នាក់ ឯង ខ្លាចពន្លឺថ្ងៃ កោសក់ និងលែងទទួលការងារគ្រប់យ៉ាង រហូតធ្វើឱ្យអ្នកផ្ទះលោក ព្រួយបារម្មណ៍យ៉ាង ខ្លាំង ចំពោះសភាពលោកពេលនោះ។ ក្រោយមក ឪពុកម្ដាយ វណ្ណដា នាំទៅព្យាបាលតាមបែបជំនឿ ខ្មែរ រហូតតារារូបនេះបានធូស្បើយ៕

ដកស្រង់ពី៖Sabay