Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាជិកព្រឹទ្ធសភាអាមេរិក​តវ៉ាគ្នាពេញ Twitter ជុំវិញការអញ្ជើញឱ្យទៅជួប BTS ផ្ទាល់នៅសេតវិមាន

  • Print

 

មិនថាជាការប្រគុំតន្ត្រី ជំនួប Fan Meeting ឬនៅសេតវិមាននោះទេ ARMY បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធ ដណ្ដើមយកឱកាសជួបនឹង BTS ផ្ទាល់។

ជាក់ស្ដែងនៅថ្ងៃទី ៣១ ខែឧសភា BTS នឹងចូលជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden ដើម្បីពិភាក្សាពីការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មស្អប់អាស៊ី និងអ្វីៗជាច្រើនទៀតនៅសេតវិមាន។ Jungkook បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Incheon នៅថ្ងៃទី ២៨ ខែឧសភា គឺមួយថ្ងៃមុនសមាជិករបស់លោក ដើម្បីបំពេញការងារបន្ថែមដែលមិនទាន់បាបង្ហាញ។

ជាក់ស្ដែងសមាជិក BTS ទាំង ៦ នាក់ផ្សេងទៀត ក៏បានទៅដល់សហរដ្ឋអាមេរិកដែរហើយ។ ជាធម្មតា ARMY រំភើបចិត្តដែលបានឃើញអ្វីដែលកើតឡើងនៅសេតវិមាន ប៉ុន្តែពួកគេមិនមែនជាមនុស្សតែម្នាក់ដែលប្រាថ្នាចង់ជួបផ្ទាល់ជាមួយសមាជិកក្រុមនោះទេ។

Natalie Andrews អ្នកឆ្លើយឆ្លងព័ត៌មានសភាសម្រាប់កាសែត The Wallstreet Journal បានបង្ហោះសារលើ Twitter ក្នុងនាមសមាជិកព្រឹទ្ធសភាអាមេរិក Mazie Hirono៖ «"ខ្ញុំគឺជាសមាជិកព្រឹទ្ធសភាតែម្នាក់គត់ ដែលស្គាល់ថាអ្នកណាជា BTS” នេះជាការលើកឡើងរបស់ Mazie Hirono ដែលកំពុងរង់ចាំការអញ្ជើញចូលសេតវិមា White House ដើម្បីជួបក្រុម»។

ប៉ុន្តែសមាជិកព្រឹទ្ធសភា Chris Coons ក៏ប្រញាប់បិទរឿងនេះ! ដោយលោកបានឆ្លើយតបទៅនឹង Tweet របស់ Andrews ជាមួយនឹងរូបថតរបស់ BTS ដែលបង្ហាញនៅលើតុរបស់លោកផ្ទាល់។ គ្រាន់តែបង្ហោះភ្លាម លោកស្រី Hirono ក៏តបវិញភ្លាម មិនចាំយូរ ដោយសួរថា «បើអ្នកជាអ្នកគាំទ្រពិតប្រាកដ ដូច្នេះអ្នកណាជា Bias របស់អ្នក? ហើយកុំសួរក្រុមការងារឲ្យសោះ»។

ពេលវេលាបែបនេះ កាន់តែពិសេសអស្ចារ្យសម្រាប់ BTS ក៏ដូចជា ARMY ព្រោះកុំថាឡើយសាមញ្ញជន សូម្បីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសមហាអំណាច ក៏តម្រង់ជួរគ្នាគាំទ្រក្រុមចម្រៀងមួយនេះមិនចាញ់ Fan ទូទៅដែរ៕

ដកស្រង់ពី៖Sabay