Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយព្យុះភ្លៀងមេឃស្រឡះ! បន្ទាប់ពី ពែកមី ប្រកាសចេញពី CTN ឥឡូវគ្រប់យ៉ាងប្រសើរហើយ

  • Print

ក្រោយមានការភ្ញាក់ផ្អើលក្រោយ នាយ ពាក់មី ប្រកាសដើរចេញពី ស្ថានីយទូរទស្សន៍ CTN ដោយសារតែមិនពេញចិត្ដនឹងការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំថ្មី ពេលនេះក្រុមហ៊ុនព្រមសម្រួលរឿងនេះហើយ។

នៅមុននេះបន្តិចតារាកំប្លែង នាយ ពែកមី បានប្រកាសសាជាថ្មីនៅលើគណនីហ្វេសប៊ុក ក្រោយខ្លួនប្រកាសចាកចេញពី CTN ដោយខាងក្រុមហ៊ុនបានដោះស្រាយ និងសម្រួលដល់លោក ព្រមទាំងបុគ្គលិក ក្រុមការងារ ដោយស្នើរឲ្យលោកលុបផុសកាលលោកផុសដំបូងថាចាកចេញពីក្រុមហ៊ុន។

បញ្ជាក់ផងដែរថា កាលពីពេលថ្ងៃត្រង់ប៉ុន្មានម៉ោងមុននេះ លោក ចែម ចាន់រ៉ា ហៅនាយពាក់មីបានបង្ហាញអារម្មណ៍មិនល្អចំពោះថ្នាក់ដឹកនាំថ្មីនេះតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា បើក្រុមហ៊ុនមិនដកចេញ ក៏លោកត្រូវលាឈប់ដោយខ្លួនឯងដែរ បើទោះបីជា CTN ធ្លាប់ជាផ្ទះដ៏កក់ក្ដៅ ហើយជាទីកំណើតសិល្បៈរបស់លោក។

លោកបញ្ជាក់ថា លោកសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើឲ្យបុគ្គលិកមានសម្ពាធ សង្ឃឹមថាការឈប់របស់លោក និងអ្នកកំប្លែងផ្សេងទៀត អាចធ្វើឲ្យអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ធូបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ៕


ដកស្រង់ពី៖Sabay