Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរ! Park Shin Hye សម្រាលកូនហើយ

  • Print

នៅថ្ងៃទី៣១ ខែឧសភា នេះ ក្រុមហ៊ុនរបស់ Park Shin Hye បានចេញសេចក្ដីថ្លែងការណ៍ ដោយបានឲ្យដឹងថា «សួស្ដី នេះគឺផលិតកម្ម SALT យើងសូមជូនដំណឹងថា តារាសម្ដែង Park Shin Hye បានសម្រាលបុត្រហើយ ដែលជាកូនប្រុសមានសុខភាពល្អ នៅឯមន្ទីរពេទ្យ Seoul នៅថ្ងៃនេះ (ថ្ងៃទី៣១ ខែឧសភា)។

តារាសម្ដែង Park Shin Hye និងកូនរបស់នាង មានសុខភាពល្អទាំងអស់គ្នា ហើយនាង កំពុងសម្រាកដោយមានការមើលថែយ៉ាងល្អពីស្វាមី គឺតារាសម្ដែង Choi Tae Hoon និងសាច់ញាតិនាង។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នាដែលបានផ្ញើសារអបអរសាទរ ហើយយើងសូមជូនពរដ៏កក់ក្តៅ ក៏ដូចជាផ្ដល់នូវការគាំទ្រទៅកាន់តារាសម្តែង Park Shin Hye និង Choi Tae Joon ក្នុងឱកាសស្វាគមន៍ជីវិតដ៏មានតម្លៃមួយនេះ»។

Park Shin Hye និង Choi Tae Joon បានទាក់ទងស្រលាញ់គ្នាតាំងពីឆ្នាំ ២០១៧ និងរៀបការនឹងគ្នានៅខែមករា ឆ្នាំ២០២២នេះ ហើយពេលនេះពួកគេមានសមាជិកថ្មីហើយ៕

ដកស្រង់ពី៖Sabay