Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ROG Fan Gathering ក្រុមហ៊ុន​ ASUS បង្កើតព្រឹត្តិការណ៍ដ៏​ធំប្រចាំឆ្នាំសម្រាប់​អ្នកស្រលាញ់វិស័យកីឡាអេឡិចត្រូនិច និង​អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ

  • Print

ក្រុមហ៊ុនកុំព្យូទ័រ ASUS ប្រចាំប្រទេសកម្ពុជា បានបង្កើតព្រឹត្តិការណ៍ដ៏ធំមួយប្រចាំឆ្នាំសម្រាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិចអ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗក៏ដូចជា អ្នកបង្កើតមាតិកាវីដេអូ Creator ជាច្រើនរូបដែលមានតម្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃកម្លាំងខ្លាំងនិងការច្នៃប្រឌិតខ្ពស់ ខណៈដែលព្រឹត្តិការណ៍នោះមានឈ្មោះ «ROG Fan Gathering 2022» កាលពីថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២២ ។

ក្រុមហ៊ុន ASUS ក៏បានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមចំនួន ៥០០ នាក់ដោយធ្វើឡើងក្នុងរយៈពេលមួយថ្ងៃពេញ ដើម្បីធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅរហូតដល់ម៉ូដែលលំដាប់ខ្ពស់ ដែលមានតម្លៃរហូតដល់ទៅ ៥០០០ដុល្លារឯណោះ។ ផលិតផលទាំងនោះរួមមាន៖ ម៉ាស៊ីនកុំព្យូទ័រម៉ូឌែល TUF 2022 សម្រាប់អ្នកឌីហ្សាញ ឬលេងហ្គេមទូទៅ។

កុំព្យូទ័រម៉ូឌែល ROG Strix G និង ROG Strix Scar Edition សម្រាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង ម៉ូឌែល Zephyrus G15 និង M16 សម្រាប់អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាត កុំព្យូទ័រម៉ូឌែល Zephyrus Flow Z13 សម្រាប់អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្សដែលមានទំហំ ១៣អ៊ីញ ហើយអាចដកអេក្រង់បានទៀតផង និងកុំព្យូទ័រម៉ូឌែលលំដាប់កំពូលដែលមានអេក្រង់ដល់ទៅពីរ ព្រមទាំងមានកម្លាំងខ្លាំងបំផុតជំនាន់ចុងក្រោយនោះគឺ កុំព្យូទ័រម៉ូឌែល ROG Zephyrus DuoGX650 ។ ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់តារាល្បីៗបានមកចូលរួមចែករំលែក ជួបសំណេះសំណាល ដែលមានដូចជា៖ លោក ឆេង សុភក្ត្រ (Reanthort) លោកJohn Sey លោក Ream Angkor បុគ្គលល្បីៗលើ TikTok (Influencer) ជាច្រើនរូបផងដែរ។

អ្វីដែលពិសេសថែមទៀតនោះកម្មវិធីមានការសម្តែងដើរម៉ូតដែលរៀបចំឡើងដោយក្រុម Cosplay ស្អាតៗដែលធ្វើឲ្យទិដ្ធភាពកាន់តែសប្បាយរីករាយ។ លើសពីនេះផងដែរ កម្មវិធីក៏បានបន្ថែមនូវការប្រកួតហ្គេម Valorant រវាងក្រុម Team Max និង ReigN Priority យ៉ាងស្វិតស្វាញនៅលើកុំព្យូទ័រ ROG ដោយផ្ទាល់តែម្តង និងជាចុងបញ្ចប់នៃការបិទកម្មវិធី ក្រុមហ៊ុន ASUS បានចែកកាដូអនុស្សាវរីយ៍ជាច្រើនព្រមទាំងមានការចាប់រង្វាន់កុំព្យូទ័រ គ្រឿងលំអកុំព្យូទ័រផ្សេងៗទៀត និងថតរូបជុំគ្នាផងដែរ៕

ដកស្រង់ពី៖ Sabay