Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លក្ខណសម្បត្តិ​​​​​ iPad Pro (ឬ iPad Plus) អេក្រង់ ១២,៩អ៊ីញ ដែល​អ្នក​កំពុង​ចង់​ដឹង​ អាច​នឹង​ចេញ​នៅ​ខែ​តុលា ២០១៥

  • Print

ការវិវត្តន៍ ទៅមុខដ៏អស្ចារ្យ និងសម្បូរបែប នៃបច្ចេកវិទ្យាទូរស័ព្ទ កំពុងស្ដែងចេញ តាមរយៈសមិទ្ធផល ឧបករណ៍ចល័ត (mobile device) របស់បណ្ដាក្រុមហ៊ុន ទូរស័ព្ទធំៗ។ នៅក្នុងភ្នែកសាធារណជន Apple ក៏ជាក្រុមហ៊ុនមួយ ចំណោមនោះ ដែលមានបច្ចេកវិទ្យាថ្មី ត្រៀមបង្ហាញជូន ពិភពលោកជារៀងរាល់ឆ្នាំ។

ជាក់ស្ដែង ថេប្លេតដែលមានឈ្មោះ iPad Pro ឬ iPad Plus នេះតែម្ដង ដែលកំពុងមាន ព័ត៌មានលេចឡើង នូវលក្ខណសម្បត្តិគួរ ឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ គឺជាលក្ខណសម្បត្តិ iPad ជំនាន់ក្រោយដែលត្រូវ បានគេសង្ស័យថា នឹងមានអេក្រង់ ធំជាង iPad បច្ចុប្បន្ន។

អ្វីជា iPad Pro?

iPad Pro ត្រូវមជ្ឈដ្ឋានព័ត៌មាន អនឡាញមួយចំនួន កំពុងរាយការណ៍ថា នឹងជាថេប្លេត ជំនាន់ថ្មីមួយទៀតរបស់ Apple ដែលនឹងមាន អេក្រង់ធំជាងជំនាន់មុន ហើយអាចមាន ឈ្មោះថា iPad Plus ក៏ថាបាន។ ចចាមអារ៉ាមលើកឡើងថា iPad Pro នឹងមានអេក្រង់ ១២,៩អ៊ីញធំជាង iPad Air 2 បច្ចុប្បន្នដែលមាន ទំហំត្រឹម ៩,៧អ៊ីញ។ចំពោះមូលហេតុអ្វី បានជាបណ្ដាសារព័ត៌មាន អះអាងដូច្នេះ គឺគេមិនទាន់មាន ចម្លើយនៅឡើយ ខណៈដែល ដំណឹងជុំវិញ iPad អេក្រង់ធំនេះ បានលេចឮអស់រយៈពេល ជាយូរមកហើយ គឺតាំងពីចុងឆ្នាំ២០១៣ ម្ល៉េះ។ របាយការណ៍ខ្លះ បានអះអាងថា Apple អាចនឹងប្រកាសចេញ iPad Pro ឬ iPad Plus នេះអំឡុងខែតុលា ឆ្នាំ២០១៥ នេះ។ ប៉ុន្តែ Bloomberg បែរជាលើកឡើងថា ផលិតកម្ម iPad ស៊េរីថ្មីនេះ នឹងមិនទាន់ចាប់ផ្ដើម ពេលនេះនៅឡើយទេ គឺនឹងចាប់ផ្ដើម នៅអំឡុងខែកញ្ញា ដែលអាចធ្វើឲ្យ Apple ពន្យារពេលក្នុង ការប្រកាស រហូតដល់ ឆ្នាំ២០១៦។

តើអ្នកដឹងអ្វីខ្លះពី iPad Pro?

ក្រៅពីទំហំអេក្រង់ ១២,៩អ៊ីញហើយនោះ នៅមានប្រភពព័ត៌មានខ្លះថា iPad ថ្មីនេះ អាចមានទំហំ ១២,២អីញ។ របាយការណ៍ភាគច្រើនយល់ស្រប នឹងព័ត៌មានថា iPad Pro នឹងមានរូបរាងយ៉ាងស្ដើង ភ្ជាប់មកនូវ speaker ចំនួន២ ហើយបន្ថែម microphone មួយទៀត ដើម្បីជំនួយដល់ ការស្រូបសំឡេង ទាំងការថតសំឡេង និងនិយាយ Skype។ ប្រភពរាយការណ៍ចេញ ពីផ្ទៃក្នុងរបស់ Appleឱ្យដឹងថា iPad Pro នឹងមានបច្ចេកវិទ្យា Force Touch ដូចដែលក្រុមហ៊ុន បានបំពាក់នៅលើ នាឡិកា Apple Watch (ដែលអាចមានប្រតិកម្មតប ទៅនឹងសម្ពាធនៃការចុះ press) ហើយក៏នឹងមាន Bluetooth stylus ផងដែរ។ ក្រៅពីនេះ គេរំពឹងទៀតថា iPad ថ្មីអេក្រង់ ១២,៩អ៊ីញនេះ នឹងភ្ជាប់មកជាមួយ បច្ចេកវិទ្យា NFC ដើម្បីគាំទ្រដល់មុខងារ បង់ប្រាក់តាមទូរស័ព្ទ Apple Pay ហើយនិងមានមុខងារ ជាច្រើនទៀត៕

ដកស្រង់ពី៖ thebnews