Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Suzuki យី​ហោ​ម៉ូតូ​ជប៉ុន​ដំបូង​ដែល​​មាន​​រោងចក្រ​ដំឡើង​ម៉ូតូ​​មុន​គេ​នៅ​កម្ពុជា

  • Print

Suzuki ជាក្រុមហ៊ុនជប៉ុនដំបូងគេ ដែលបានបោះទុនវិនិយោគលើវិស័យផលិតយានយន្តក្នុងប្រទេសកម្ពុជា ដោយបានសហការជាមួយដៃគូក្នុងស្រុកបង្កើតរោងចក្រដំឡើងម៉ូតូកាលពី ១៥ ឆ្នាំមុន។

 

លោក Nobuo Kidokuro នាយករោងចក្រ Cambodia Suzuki Motor បានឲ្យដឹងថា អស់រយៈពេល ១៥ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៩ ដែលក្រុមហ៊ុន Suzuki បានសម្រេចចិត្តបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក OMC ដើម្បីបង្កើតរោងចក្រដំឡើងម៉ូតូ Cambodia Suzuki Motor ជារោងចក្រដំឡើងម៉ូតូដំបូងបង្អស់របស់ជប៉ុន ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

លោកថា ការវិនិយោគរោងចក្រដំឡើងម៉ូតូ Cambodia Suzuki Motor ដោយសារក្រុមហ៊ុនចង់ពង្រីកអាជីវកម្មនិងស្របពេលដែលក្រុមហ៊ុនមើលឃើញពីតម្រូវការប្រើប្រាស់ម៉ូតូរបស់ពលរដ្ឋកម្ពុជាមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

 គិតមកទល់ពេលនេះ រោងចក្រ Cambodia Suzuki Motor បានដំឡើងម៉ូតូបានចំនួន ១៧ ម៉ូដែលដើម្បីបម្រើទីផ្សារក្នុងស្រុក។ ផលិតផលម៉ូតូដំបូងដែលដំឡើងចេញពីរោងចក្រ Cambodia Suzuki Motor គឺ Suzuki Viva និងម៉ូដែលចុងក្រោយគឺ Suzuki Address។

 លោក Nobuo Kidokuro បានបញ្ជាក់ថា Suzuki Viva ជាស៊េរីម៉ូតូដំបូងដែលដំឡើងចេញពីរោងចក្រនិងម៉ូតូនេះក៏ទទួលបានការពេញនិយមប្រើប្រាស់ពីពលរដ្ឋកម្ពុជាជាច្រើនជំនាន់។ ទាក់ទងគុណភាពម៉ូតូដែលដំឡើងពីរោងចក្រនិងនាំចូលលោកថា ម៉ូតូដែលដំឡើងដោយរោងចក្រមានការត្រួតពិនិត្យបច្ចេកទេសយ៉ាងត្រឹមត្រូវមុនបញ្ចេញលក់លើទីផ្សារ ហើយកន្លងមកក៏មិនដែលមានបញ្ហាការប្រើប្រាស់ដែរ។

 លោកថា Cambodia Suzuki Motor ផលិតផ្តោតលើគោលការណ៍តូច តិច ស្រាល ខ្លីនិងសោភណភាព។ លោកថា Suzuki ជាយីហោម៉ូតូដែលទទួលការពេញនិយមនិងឈរនៅចំណាត់ថ្នាក់ទីពីរដែលមានទីផ្សារប្រើប្រាស់ច្រើនជាងគេនៅកម្ពុជា។ ជាទិសដៅនៅពេលខាងមុខ លោកបញ្ជាក់ថា ក្រុមហ៊ុននឹងខិតខំពង្រឹងផលិតផលជាមួយការរចនាម៉ូតូដែលស្របតាមការស្រមើស្រមៃនិងការចង់បានរបស់អតិថិជន។

 បច្ចុប្បន្នប្រភេទម៉ូតូ Suzuki ដែលដំឡើងចេញពីរោងចក្រ Cambodia Suzuki Motor មានដូចជា Suzuki Viva 110CC, Suzuki Smash V 110cc , Suzuki Nex 125cc , Suzuki Let’s 125cc, Suzuki Address 125cc , Suzuki impulse 125cc , Suzuki Raider 150cc, Suzuki Gixxer 125cc។

suzuki 2

ដកស្រង់ពី : Sabay