Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនមែនតែប្រជាជនកម្ពុជាទេ យប់មិញជាតិសាសន៍ដទៃជុំវិញពិភពលោកសាទរ ហង្ស ម៉ានីតា ភ្លូកទឹកភ្លូកដី

  • Print

ហង្ស ម៉ានីតា បានក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ដែលនឹងតំណាងកម្ពុជា ទៅចូលរួមប្រកួត Miss Universe នៅលើឆាកអន្តរជាតិសម្រាប់ជំនាន់ ៧១នេះ។

យុវតីវ័យ ២៣ ឆ្នាំ ជានិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា CamEd Business School មិនត្រឹមតែមានសម្រស់ស្អាតប្លែកប៉ុណ្ណោះទេ តែនាងក៏មានចំណេះដឹងយ៉ាងល្អប្រសើរ អាចនិយាយភាសាអង់គ្លេសយ៉ាងល្អផងដែរ។ នៅរាត្រីវគ្គផ្ដាច់ព្រ័តនេះ ហង្ស ម៉ានីតា ធ្វើបានល្អគ្រប់វគ្គនឹងទទួលបានពានរង្វាន់កិត្តិយសជាច្រើន។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនាងអាចឆ្លើយសំណួរក្នុងវគ្គ TOP10 និង TOP5 បានល្អ អាចទាក់ចិត្តគណៈកម្មការ រហូតក្លាយជាម្ចាស់មកុដតម្លៃ ១៨ម៉ឺនដុល្លារ។ ក្រឡេកមកមើលសន្ទុះនៃការគាំទ្រ មានការអបអរសាទរយ៉ាងអឺងកងពីប្រជាជនកម្ពុជា និងមានការផ្សព្វផ្សាយស្ទើរគ្រប់បណ្ដាញផ្សព្វផ្សាយ។ កាន់តែរំភើបនោះមិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីតែប្រជាជនពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោកក៏ពេញចិត្តនឹង ហង្ស ម៉ានីតា ខ្លាំងដែរ ហើយគេរំពឹងថានាងនឹងនាំកម្ពុជាឡើងទៅកាន់តែខ្ពស់មួយកម្រិតទៀត។

នាងនឹងក្លាយជាយុវតីកម្ពុជា ដែលនាំឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត។ ម៉ានីតា ស័ក្ដិសមគ្មានទាស់ ក្នុងនាមជាបវរកញ្ញាតំណាងកម្ពុជា នេះជាអ្វីដែលអ្នកគាំទ្រក្នុងវិស័យបវរកញ្ញាចង់ឃើញជាយូរមកហើយ៕

ដកស្រង់ពី៖ Sabay