Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រកាស! BTS ឡើងតំណែងជាឯកអគ្គរដ្ឋទូតសុឆន្ទៈផ្លូវការសម្រាប់ពិព័រណ៍ពិភពលោក Busan ឆ្នាំ២០៣០

  • Print

ត្រឹមតែរយៈពេលមួយថ្ងៃក្រោយក្រុមហ៊ុន HYBE ប្រកាសថា BTS នឹងដកថយសកម្មភាពក្រុមមួយរយៈ ដើម្បីផ្ដោតលើការងារទោលរបស់ពួកគេ ស្រាប់តែ 2030 Busan World Expo ប្រកាសថានឹងជ្រើសក្រុមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈផ្លូវការតែម្ដង។

អភិបាលក្រុង Busan លោក Park Hyung Jun បានដាក់សំណើសុំឲ្យ BTS ចូលរួមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈក្នុងការផ្សព្វផ្សាយពិព័រណ៍ ដោយបានចាត់ចែងផ្ញើសំណើនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២។ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ សារព័ត៌មាន Busan Ilbo រាយការណ៍ថា HYBE បានទទួលយកសំណើរបស់ Park Hyung Jun ហើយ។

ពិព័រណ៍នេះកំពុងដាក់ទុនពេញទំហឹងលើឥទ្ធិពលរបស់ BTS និងអ្នកគាំទ្រដ៏ធំរបស់ក្រុម ដើម្បីជួយទាក់ទាញមនុស្សឱ្យចូលរួមពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ 2030 ឲ្យបានច្រើន។ នាយកប្រតិបត្តិរបស់ HYBE លោក Park Ji Won បានធ្វើសេចក្តីថ្លែងការណ៍មួយទៅកាន់ Busan Ilbo ដើម្បីបញ្ជាក់ព័ត៌មាននេះថា៖ «បន្ទាប់ពីយើងបានទទួលសំណើពីអភិបាលក្រុង Busan លោក Park Hyung Jun យើងបានរាយការណ៍ទៅកាន់តារារបស់យើងអំពីព័ត៌មាននេះ ហើយសមាជិកទាំងអស់បានយល់ព្រមចូលរួមជា [ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ] ហើយ។

ក្រុមហ៊ុន និងតារារបស់យើងគិតថា World Expo គឺជាព្រឹត្តិការណ៍ដែលនាំមកនូវឥទ្ធិពលវិជ្ជមានដល់ពិភពលោកទាំងមូល ហើយយើងគិតថាវាជាព្រឹត្តិការណ៍ដ៏មានន័យអស្ចារ្យ លើសពីព្រឹត្តិការណ៍អូឡាំពិក និងការប្រកួតបាល់ទាត់ពិភពលោកទៀត។ ជាមួយគ្នានេះ យើងបានសម្រេចចិត្តថា វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ជាប្រយោជន៍ដល់ប្រទេស និងទីក្រុង។

ដោយសារយើងដឹងថាពិព័រណ៍ពិភពលោកនឹងធ្វើឡើងជាការប្រកួតប្រជែងមួយដែរ ដូច្នេះយើងបានយល់ព្រមជាមួយតារាៗរបស់យើងទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអាចឈានមុខគេក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈកម្មវិធីរបស់កូរ៉េ។ សម្រាប់ការត្រួតពិនិត្យផ្ទៃក្នុងរបស់យើងលើកនេះ យើងគ្រាន់តែនិយាយអំពីលក្ខខណ្ឌនៃការចូលរួមប៉ុណ្ណោះ។

យើងនឹងធ្វើការសម្រេចចិត្តរួមគ្នាជាមួយតារាៗជាបន្ត អំពីផែនការដ៏ល្អបំផុតសម្រាប់សកម្មភាពប្រភេទណាដែលនឹងត្រូវអនុវត្ត។ ដោយសារយើងមានតារាដែលកើតនៅទីក្រុងប៊ូសាន យើងអាចលើកឡើដូច្នេះតបតាមការប្រកាសជាផ្លូវការ BTS នឹងចូលរួមជាមួយនឹងតារាសម្ដែង Lee Jung Jae និង AI Rozy នាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈ សម្រាប់ World Expo៕ងតិចៗថាវាមានប្រសិទ្ធភាពជាង ពេលប្រើពាក្យថា "ស្រុកកំណើតរបស់ Jungkook, Jimin គឺទីក្រុង Busan ជាដើម។»។

ដកស្រង់ពី៖ Sabay