Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រកាសព្រឹត្តិការណ៍អស្ចារ្យប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី ៤នៃផ្សារទំនើបវឌ្ឍនៈកាពីតាល

  • Print

កាលពីឆ្នាំ ២០២១ កន្លងទៅនេះ ផ្សារទំនើបវឌ្ឍនៈកាពីតាលបានប្រារព្ធកម្មវិធីប្រគំតន្ត្រីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣ ប្រកបដោយ ភាពអធិកអធម និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស អតិថិជន និងទស្សនិកជនជាច្រើនរូប។

ការប្រគំតន្រ្តីនេះមានកម្មវិធីជាច្រើនដូចជាការចូលរួមពីតារាចម្រៀងល្បីៗ រួមជាមួយនឹងការដើរម៉ូដសម្លៀកបំពាក់ពី ម៉ាកយីហោប្រណិត លំដាប់អន្តរជាតិ និងការចាប់រង្វាន់សរុបជាទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ។ ដោយឡែកក្នុងឆ្នាំនេះ ផ្សារទំនើបវឌ្ឍនៈកាពីតាល នឹងរៀបចំការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៤ ដែលនឹងប្រព្រឹត្តទៅនាចុង ខែកក្កដានេះ ដោយបន្ថែមនូវកម្មវិធីថ្មីៗ ព្រមទាំងការរចនាប្លែកខុសពីការរៀបចំកន្លងទៅ។ ផ្សារទំនើបវឌ្ឍនៈកាពីតាល បានបង្ហើប ថានឹងមានវត្តមានតារាចម្រៀងកិត្តិយស មកពីផលិតកម្ម បារមី និង KlapYaHandz ដែលនឹងបង្ហាញខ្លួនជាមួយការសម្ដែងពិសេស ការសម្ដែងស្វាគមន៍ពី Christ Diva និង Alex Matt ព្រមជាមួយពិធីករដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងគឺ កញ្ញា សុភ័ក្ត្រ កុសុម៉ា និង លោក ដេវិដ ទ្រីវ អមដោយ កំពូលតារាចម្រៀងកិត្តិយសនិងតារាម៉ូដែលជាច្រើនរូបទៀតដែលផ្សារទំនើបវឌ្ឍនៈកាពីតាលសុំលាក់ទុកសិនដើម្បីអោយអ្នកទស្សនា និងអ្នកគាំទ្ររង់ចាំទស្សន៍ទាយទាំងអស់គ្នា។

អ្វីដែលពិសេសនោះគឺ តារាម៉ូដែលសម្រាប់ដើរបង្ហាញម៉ូតលើកនេះ គឺត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងក្នុងកម្មវិធី Model Casting ដែលរៀបចំឡើងដោយផ្សារទំនើបវឌ្ឍនៈកាពីតាលកាលពីថ្ងៃសៅរ៍កន្លងទៅនេះដោយមានការចូលរួមពីលោក Oliva Kong ដែលជាអ្នកប្រឹក្សាកិត្តិយសនៃកម្មវិធី។ ការរៀបចំនេះទៀតសោត គឺធ្វើឡើងក្នុងគោលបំណងបើកឱកាសជូនបេក្ខជនដែលចូលចិត្តវិស័យ ដើរម៉ូដ ហើយចង់បង្ហាញសមត្ថភាពរបស់ខ្លួនមុខសាធារណៈជន ហើយ វាគឺជាកម្មវិធីដំបូងដែលមានបេក្ខជនដាក់ពាក្យរហូតដល់ជាង១ពាន់អ្នក។

មិនខុសពីឆ្នាំមុន ការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី ៤នេះ នឹងមានការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ច្រើនសន្ធឹកសន្ធាប់ពីម៉ាកយីហោប្រណិត គិតជាទឹកប្រាក់សរុបចំនួន ១០ម៉ឺនដុល្លារ ផងដែរ។ ក្រៅពីរង្វាន់ធំៗ កម្មវិធីក៏នៅមានរង្វាន់សម្រាប់លើកទឹកចិត្តប្រិយមិត្តដែលរមែងគាំទ្រផ្សារទំនើបវឌ្ឍនៈកាពីតាល ហើយអ្នកអាចតាមដានលក្ខខណ្ឌ ក្នុងការចូលរួមលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្សារទំនើបវឌ្ឍនៈកាពីតាល។ ខាងក្រោមនេះ ជារង្វាន់ធំៗពីម៉ាកគ្រឿងអេឡិចត្រូនិចពីប្រទេសអាឡឺម៉ង់ឈ្មោះ Miele ដែលអតិថិជននឹងទទួលបានពីការផ្សងសំណាង៖

• រង្វាន់ទី១ គឺ ម៉ាស៊ីនបោកខោអាវខ្នាតធំ (Professional Washing Machine) មានតម្លៃ $25,355 ចំនួន១គ្រឿង

• រង្វាន់ទី២ គឺ ទូរក្សាសីតុណ្ហភាពស្រា (Freestanding Wine Conditioning Unit) មានតម្លៃ $16,990 ចំនួន១គ្រឿង

• រង្វាន់ទី៣ គឺ ទូរទឹកកក (Freestanding Fridge-Freezer) មានតម្លៃ $17,010 ចំនួន២គ្រឿង

ការប្រគំតន្ត្រីខួបអនុស្សាវរីយ៍លើកទី៤នេះ នឹងធ្វើឡើងនៅ ផ្សារទំនើបវឌ្ឍនៈកាពីតាល ជាន់ផ្ទាល់ដី នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៥ល្ងាចតទៅ។ លោកអ្នកអាចចូលរួមដោយឥតគិតថ្លៃ ដោយគ្រាន់តែស្វែងរកនូវសំបុត្រចូលទស្សនាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការផ្សារទំនើបវឌ្ឍនៈកាពីតាល។ កុំភ្លេចតាមដានទាំងអស់គ្នាថានឹងមានអ្វីថ្មីខ្លះសម្រាប់កម្មវិធីឆ្នាំនេះ!

ដកស្រង់ពី៖ Sabay