Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ប្រទេសទាំង​​នេះស៊ែរ Netflix ​មើលរឿងលើសលប់​ ក្រុមហ៊ុន​រកវិធីថ្មី​ឲ្យ​បង់​លុយ​ថែម​តាមរបៀប​នេះ​វិញ​

  • Print

ក្រុមហ៊ុន Netflix បានកំណត់ឈ្មោះបណ្ដាប្រទេសចំនួន ៥ មានដូចជា៖ អាហ្សង់ទីន, សាធារណរដ្ឋ Dominican Republic ប្រទេស El Salvador, ប្រទេស Guatemala និងប្រទេស Honduras ដោយបញ្ចេញនូវមុខងារថ្មីមួយទៀតគឺ «Add a home» ដែលតម្រូវឲ្យអ្នកប្រើប្រាស់គណនីទស្សនាខ្សែភាពយន្តនៅក្នុងកម្មវិធីរបស់ក្រុមហ៊ុន នឹងត្រូវបង់លុយបន្ថែមទៀត។

ចំពោះដំណើការនៃមុខងារនេះគឺជាជម្រើសថ្មីមួយទៀតក្នុងការ Share account ដែលវាជាប្រភេទ Sub-account (គណនីបន្ទាប់បន្សំ) មានតម្លៃត្រឹមតែ ២,៩៩ ដុល្លារប៉ុណ្ណោះ បន្ថែមទៅលើតម្លៃនៃគណនីចម្បង ឬនិយាយឲ្យងាយយល់ នៅពេលដែលអ្នកប្រើក្នុងប្រទេសដែលរៀបរាប់ខាងលើនោះ ចង់ស៊ែរអាខោនទៅនរណាម្នាក់ផ្សេងទៀតនោះ Netflix នឹងផ្ដល់ជម្រើសឲ្យយក Add a home ក្នុងនោះក្រុមហ៊ុនក៏បានបែងចែកលម្អិតបន្ថែមចំពោះប្រភេទ Basic account អាចថែមបានចំនួនមួយ ប្រភេទ Standard ថែមបានចំនួនពីរ និងប្រភេទ Premium accounts អាចថែមបានចំនួនបី។

មុខងារនេះអាចឲ្យអ្នកប្រើអាចទស្សនាបានទាំងនៅលើ កុំព្យូទ័រ ថេប្លែត និងស្មាតហ្វូន ព្រមទាំង SmartTV ផងដែរ និងប្រកាសចេញជាផ្លូវការនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ខាងមុខ យោងតាមប្រភពពីលោក Chengyi Long ជាប្រធានគ្រប់គ្រងផ្នែក Product Innovation ប្រចាំក្រុមហ៊ុន Netflix បានលើកឡើងថា៖ «មុខងារថ្មីនេះ យើងណត់តែប៉ុន្មានប្រទេសប៉ុណ្ណោះ ខណៈដែលប្រទេស ដទៃ នៅបន្តប្រើប្រាស់មុខងារ «Add extra member» ដែលមុខងារនេះមានតួនាទីផ្សេងពីមុខងារ «Add a home» ដែលរៀបរាប់ខាងលើ ខណៈដែលប្រទេសកម្ពុជា មិនទាន់កំណត់នៅឡើយទេ។

យើងដឹងហើយថា កាលពីដើមឆ្នាំ ២០២២ កន្លងទៅ Netflix បានធ្វើរបាយការណ៍ប្រចាំ ២០២១ បង្ហាញពីចំនួន Subscribers លើ Netflix ធ្លាក់ចុះយ៉ាងគំហុគខ្ទង់ ២២ លានគណនីឯណោះនៅទូទាំងពិភពលោក និងខាត់បង់អស់ទឹកប្រាក់ចំនួន ៥៤ លានដុល្លារ ខណៈដែលអំឡុងពេលកូវីដនៅឆ្នាំ ២០២០ នរណាៗក៏នៅផ្ទះហើយបាន Subscribe លើ Netflix យ៉ាងច្រើនសន្ធឹកសន្ធាប់៕

ដកស្រង់ពី៖Sabay