Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បេក្ខជន Cambodian Idol កំពូល១០រូប នឹងត្រូវប្រឈមភាពតានតឹង ខណៈអ្នកនៅសល់សុទ្ធតែជាខ្លាកំណាច

  • Print

ចប់វគ្គ Live Show សប្ដាហ៍ទី ៣ នៃ Cambodian Idol ឆ្នាំ ២០២២ កម្មវិធីក៏បានរកឃើញបេក្ខជនជើងខ្លាំងចំនួន ១០នាក់ ដែលសុទ្ធតែជាជើងខ្លាំង ឈានទៅដណ្ដើមជយលាភីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាងមុខ។

ក្នុងរាត្រីប្រកួតដែលជាការផ្សាយផ្ទាល់ នៅរាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បេក្ខជនចំនួន ១២រូប បានបង្ហាញសមត្ថភាពច្រៀង បទចម្រៀងដែលស្ថិតនៅមុនជំនាន់ឆ្នាំ១៩៧៥។ ភាគច្រើននៃបទចម្រៀងដែលបេក្ខជន បានលើកមកបកស្រាយ គឺជាសំនៀងដើមរបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។ ទាំងការរៀបចំខ្លួន ទាំងការបញ្ចូលអារម្មណ៍ និងបង្ហើរសំនៀងរបស់បេក្ខភាពទាំងអស់ ពិតជាអាចនាំទាំងគណៈកម្មការ ក៏ដូចជាទស្សនិកជន ទទួលអារម្មណ៍ពិសេស ហោះហើរទៅកាន់សម័យកាលរុងរឿងកាលពីជំនាន់សង្គម។

ទោះជាធ្វើបានល្អយ៉ាងណា ក៏គួរឲ្យស្ដាយបេក្ខភាព ២រូបត្រូវខកខានឱកាសក្នុងការបន្តទៅសប្ដាហ៍ក្រោយ នោះគឺ បេក្ខជន ឈិន រ័ត្ន និង ជ័យ សុខតារា។ ឯបេក្ខជន ១០រូបទៀត ត្រូវទទួលឱកាសបន្តទៅសប្ដាហ៍ក្រោយ ខណៈចំនួននៃការបោះឆ្នោតគាំទ្រ មានចំនួនច្រើននៅសប្ដាហ៍នេះ។

ដកស្រង់ពី៖ Sabay