Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិត្តរួមអាជីពផ្ញើសាលើកទឹកចិត្តហូរហែមុនពេល Rattapoom ចូលបន្ទប់វះកាត់ជំងឺបេះដូង

  • Print

កាលពីចុងឆ្នាំ២០២១ គ្រូពេទ្យបានពិនិត្យឃើញថាតារាសម្ដែងថៃរូបសង្ហា Rattapoom Tokongsup មានគាំងជំងឺបេះដូងគាំង ដំណាក់កាលចុងក្រោយតារាវ័យក្មេងរូបនេះបានបង្ហើបថា ដោយសារតែលោកមមាញឹកជាមួយការងារថតរឿងខ្លាំងពេក បានពន្យាពេលវះកាត់រហូតដល់ពេលបច្ចុប្បន្ន។

យ៉ាងណាមិញនៅរសៀលថ្ងៃទី៩ ខែសីហា នេះយោងតាមសារព័ត៌មានថៃបានឱ្យដឹងថា គឺដល់ពេល វេលាជាក់លាក់សម្រាប់ធ្វើការវះកាត់របស់ Rattapoom ហើយ។ ដោយឃើញថាមុនពេលចូលវះកាត់ កម្លោះរូបនេះបានក្រាបសំពះម្ដាយ និងមានមិត្តភក្ដិរួមអាជីពជាច្រើនបានចូលរួមលើកទឹកចិត្ត ហើយក្នុង នោះក៏មានមិត្តស្និទ្ធស្នាលមួយចំនួនបាន Video Call និយាយលេងលើកទឹកចិត្ត Rattapoom ផងដែរ ។

Rattapoom Tokongsup នឹងចូលបន្ទប់វះកាត់ដែលនេះជាលើកទី១សម្រាប់លោក ហើយក៏ជាការវះកាត់ខ្នាតធំផងដែរ ដែលត្រូវការចាយពេលប្រហែល៤ម៉ោងសម្រាប់ការវះកាត់ ហើយក្រោយវះកាត់មួយថ្ងៃ ត្រូវបន្តស្នាក់ពេទ្យ២ថ្ងៃបន្ថែម នេះបើយោងតាមសម្ដី Rattapoom ធ្លាប់បង្ហើបកាលពី ខែមិថុនា កន្លងទៅ ហើយលោកនឹងធ្វើការវះកាត់នៅ ម៉ោង៤រសៀលនេះ៕

ដកស្រង់ពី៖ Sabay