iCloud Webpage ប្ដូរមុខមាត់ថ្មីទាំងស្រុង ទំនើប ស្រស់ បត់បែន ងាយប្រើជាងមុនដាច់
- Details
- Category: Other News
Apple បានដាក់ឱ្យដំណើរការសាកល្បង (beta) គេហទំព័រ iCloud ជាមួយមុខមាត់ថ្មី មានការឌីហ្សាញប្លែក រាងជាគ្រាប់ក្រឡាធំៗ (tile-based interface) អាចឃើញដំណឹងផ្សេងៗ និងចូលទៅប្រើមុខងារនីមួយៗបានលឿនជាងមុន ដូចជាការចូលទៅកាន់កម្មវិធី Mail, Notes, Reminders និង Photos ជាដើម។
ការឌីហ្សាញថ្មីនេះក៏មានភាពទំនើបជាងមុន និងមានភាពបន់បែនតាមចំណង់ចំណូលចិត្ត ដោយអាចឱ្យយើង Customize កម្មវិធីនីមួយៗដោយបន្ថែមកម្មវិធី ដកកម្មវិធី និងរៀបចំតាមការចង់បាន។ និយាយជារួមសម្រាប់ការប្រើប្រាស់គឺមានភាពទូលំទូលាយជាង iCloud Webpage ជំនាន់មុនឆ្ងាយ។
គេហទំព័រថ្មីនេះអាចចូលតាមតំណលីងដូចពីមុន www.icloud.com ដែលវានឹងលោតនៅផ្នែកខាងលើបើសិនចង់ចូលទៅកាន់ជំនាន់ Beta ប៉ុន្ដែអ្នកក៏អាចចូលទៅតំណលីង Beta ផ្ទាល់ តាម www.beta.icloud.com ៕
ដកស្រង់ពី៖Fresh News