Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បទថ្មីនិពន្ធដោយ ឡេង ណាវ៉ាត្រា ត្រូវបាន តន់ ចន្ទសីម៉ា លើកយកទៅច្រៀង នាំគ្នារាំកក្រើកឆាក

  • Print

ក្នុងចំណោមបទចម្រៀងថ្មីៗជាច្រើនបទរបស់តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម Galaxy តន់ ចន្ទសីម៉ា គេឃើញបទ "Enjoy Life” ដែលនិពន្ធដោយម្ចាស់ផលិតកម្ម ឡេង ណាវ៉ាត្រា ផ្ទាល់ គឺមានលក្ខណៈពិសេស និងពីរោះប្លែកគេ។

ក្រោយបទនេះ ចេញនៅលើបណ្ដាញសង្គមFacebook និងYoutube ភ្លាមមានអ្នកចូលស្ដាប់រាប់ម៉ឺនដង។ គេមិនសូវឃើញបទចម្រៀងដែលជាស្នាដៃរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញជាផ្លូវការនៅលើផេកផ្លូវការរបស់ផលិតកម្មណាស់ ប៉ុន្ដែពេលចេញមកមួយៗ គឺទទួលបានការគាំទ្រខ្លាំងតែម្ដង។ ជាក់ស្ដែងបទ “Enjoy Life” ដែលនិពន្ធMelody និងទំនុកច្រៀងដោយអ្នកឧកញ៉ា ត្រូវបានកញ្ញា តន់ ចន្ទសីម៉ា យកទៅបកស្រាយយ៉ាងពីរោះ រំជួលចិត្ដមិនចាញ់បទ "មីឆុងមីឆា"របស់កញ្ញាដែលផ្ទុះការគាំទ្រកន្លងមកនោះឡើយ។

តាមរយៈវីដេអូនៅក្នុងបទនេះ គេចាប់អារម្មណ៍លើការស្លៀកពាក់របស់កញ្ញា តន់ ចន្ទសីម៉ា និងK-LA រាំចាក់ក្បាច់នៅលើឆាក ធ្វើឲ្យអ្នកនៅខាងមុខឆាកស្រែកច្រៀងតាម ព្រមទាំងនាំគ្នារាំយ៉ាងកក្រើកទៀតផង៕

ដកស្រង់ពីៈ Sabay