Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកសណ្ឋានព្រះអង្គម្ចាស់ អាប់ឌុល ម៉ាធីន នេះ ធ្វើឲ្យគេនឹកឃើញរូបថតជាច្រើនសន្លឹករបស់ សាយ សៀរ៉ា

  • Print

ព្រះរាជវត្ដមានរបស់ព្រះអង្គម្ចាស់ អាប់ឌុល ម៉ាធីន ព្រះបុត្រាស្ដេចព្រុយណេ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីៗនេះ បានធ្វើឲ្យសិល្បករ-សិល្បករិនីខ្មែរមិនតិចទេ លួចស្រឡាញ់ និងកោតសរសើរពីលក្ខណៈសម្បត្ដិរបស់ព្រះបុត្រាអង្គនេះ។

ដោយឡែកតារាសម្ដែង សាយ សៀរ៉ា ក្រោយពីបានឃើញព្រះបុត្រាអង្គនេះ ក៏បានលួចសរសើរពីលក្ខណៈសមត្បត្ដិរបស់ទ្រង់ដែរ។ បើទោះបីជាមិនអាចប្រៀបធៀបលើឋានៈ និងទ្រព្យសម្បត្ដិដ៏មហាសាលរបស់ព្រះបុត្រា នៃស្ដេចព្រុយណេ ប៉ុន្ដែ សៀរ៉ា ក៏ចាប់ភ្លឹកដល់រូបថតរបស់ខ្លួនជាច្រើនសន្លឹក គឺមានលក្ខណៈស្រដៀងនឹងឯកសណ្ឋានព្រះអង្គដែរ។

នៅលើបណ្ដាញសង្គម តារាសម្ដែងរូបសង្ហា សាយ សៀរ៉ា បានបង្ហោះរូបថតជាច្រើនសន្លឹក ដោយមានភ្ជាប់រូបថតព្រះអង្គម្ចាស់ អាប់ឌុល ម៉ាធី មួយសន្លឹកដែរ ហើយនិយាយថា អាវលោកថតរឿងកាលពី ៣ឆ្នាំមុន ក៏ដូចអាវព្រះអង្គម្ចាស់ដែរ។ ទន្ទឹមគ្នានេះលោកក៏សួរទៅកាន់អ្នកគាំទ្រថា៖ “ដូចប៉ុន្មានភាគរយដែរបងប្អូន?”។ ក្រោយបានបញ្ចេញសំណួរនេះទៅកាន់មហាជន ក៏មានអ្នកគាំទ្រមួយចំនួនបានពោលកោតសរសើរពីភាពដូចគ្នា និងប្រៀបធៀបលើរូបសម្បត្ដិ។

បើទោះបីជា ខុសគ្នាឆ្ងាយពីសមត្ថភាពក្នុងការបំពេញការងារផ្លូវរដ្ឋ និងទ្រព្យធនដ៏សម្បើម ប៉ុន្ដែបើនិយាយពីរូបសម្បត្ដិរបស់ព្រះអង្គម្ចាស់ និងតារាសម្ដែង សាយ សៀរ៉ា ក្នុងឯកសណ្ឋាននេះវិញ គឺមានអ្នកពោលសរសើរមិនចាញ់គ្នាឡើយ៕

ដកស្រង់ពី៖ Sabay