Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ រិះគន់នាយពាក់មី រឿងសម្រកទម្ងន់មើលទៅរាងកាយដូចអ្នកជំងឺគ្រុនចាញ់

  • Print

រូបកាយចុះស្គម ស្បែកឡើងស្រអាប់ ភ្នែកស្លក់របស់នាយពាក់មី ដែលមើលទៅដូចអ្នកកំពុងមានជំងឺប្រចាំកាយ ត្រូវបានមនុស្សកាន់តែច្រើនឡើង ងឿងឆ្ងល់ថាតើលោកកំពុងមានជំងឺពិតមែន ឬសម្រកទម្ងន់ខុសបច្ចេកទេស?

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ មានបុរសវ័យចំណាស់ម្នាក់ដែលអះអាងថាខ្លួនធ្លាប់លើសជាតិស្ករ លើសសម្ពាធឈាម ហើយទម្ងន់វិញក៏ធ្លាប់ឡើងដល់ជាង ១០០គីឡូក្រាម ប៉ុន្ដែលោកអាចសម្រកមកនៅក្រោយ ១០០គីឡូបានដោយជោគជ័យ ដោយមិនប្រើផលិតផលសម្រកទម្ងន់ ហើយរាងកាយក៏មិនយ៉ាប់មើលដូចនាយពាក់មីពេកដែរ។

ម្ចាស់គណនីTik Tok ឈ្មោះ ឥន្ទ្រីមាស និយាយថា ការសម្រកទម្ងន់ ដោយកាត់បន្ថយការទទួលទានអាហារ អាចធ្វើឲ្យកោសិការ ឬខ្លាញ់អាក្រក់ក្នុងខ្លួនងាប់ទៅបន្ដិចបម្ដងៗ មិនធ្វើឲ្យរាងកាយចុះស្គម ឬស្រកគីឡូគំហុកពេកក្នុងរយៈពេលដ៏ខ្លីដែលធ្វើឲ្យរាងកាយស្គមស្គាំងពិបាកមើល។ លោកសង្ស័យថា ពាក់មី ប្រើថ្នាំដើម្បីគីឡូចុះលឿនពេក។ ឥន្ទ្រីមាស៖ “ពាក់មី មើលទៅចង់ខ្លាច ដូចមនុស្សគ្រុនចាញ់ ព្រោះខុសធាតុដើមខ្លាំងពេក! សុំទោសពាក់មីផង តែអានេះភ្នែកខ្ញុំមើលទៅឃើញអីចឹង។

ការប្រើថ្នាំ(ផលិតផលសម្រកទម្ងន់) ដូចចាប់បង្ខំកោសិការឲ្យគ្នាស្រពាប់ស្រពោនលឿនពេក"។ ទាក់ទងរាងកាយចុះស្គម ស្បែកឡើងស្រអាប់ បណ្ដាលមកពីការសម្រកទម្ងន់នេះ នាយពាក់មី ធ្លាប់បញ្ជាក់តាមរយៈ Sabay ថា ទម្ងន់ដែលធ្លាប់ឡើងដល់ ៨៥គីឡូក្រាម ត្រូវបានលោកសម្រកមកនៅត្រឹម ៧០គីឡូក្រាម។ បើទោះបីជាគេឯងមើលទៅលោកស្គមស្គាំង មុខឡើងខ្មៅ ដូចអ្នកមានជំងឺ តែលោកអះអាងថាលោកអត់មានជំងឺអ្វីទេ ហើយស្រួលខ្លួនខ្លាំងណាស់។ នាយពាក់មី ទទួលស្គាល់ថាលោកពិតជាកំពុងប្រើផលិតផលសម្រកទម្ងន់មែន ហើយក៏ កាត់បន្ថយអាហារ និងគ្រឿងស្រវឹងមួយចំនួន។

ការប្រើថ្នាំ និងអនុវត្ដវិធីសម្រកទម្ងន់នេះ ត្រូវបានលោកធ្វើជាទៀងទាត់ ក្រោយពីពេទ្យរកឃើញថាលោកឡើងជាតិអាស៊ីត ខ្លាញ់រុំបេះដូង និងរុំថ្លើម។ លោកក៏ចាប់ផ្ដើមទៅឆែកសុខភាពជាទៀងទាត់តាមការណាត់របស់គ្រូពេទ្យជំនាញទាំងក្នុង និងក្រៅប្រទេស ចាប់តាំងពីឆ្នាំ២០១៩ មកម៉្លេះ៕

 

ដកស្រង់ពី៖ Sabay