ដូចរស់ម្ដងទៀត ស្ថានភាពសុខភាពអ្នករាំត្រូវ LED ៦០០ គីឡូធ្លាក់សង្កត់លើ បន្ទាប់ពី ៤ ខែក្រោយ
- Details
- Category: Other News
រយៈពេល៤ខែ ក្រោយហេតុការណ៍ដ៏តក់ស្លុត LED ធ្លាក់សង្កត់លើអ្នករាំម្នាក់ ពេលនេះស្ថានភាពសុខ ភាពរបស់ Lee Kai Yin មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ក្រោយមានការថែទាំបានយ៉ាង ល្អពីក្រុមគ្រួសារ និងទទួលបានការព្យាបាលយ៉ាងល្អពីក្រុមគ្រូពេទ្យជំនាញ។
រហូតមកដល់នេះការ Update ស្ថានភាពសុខភាពចុងក្រោយរបស់ Lee Kai Yin លោកអាចធ្វើចលនា និងដកដង្ហើមដោយខ្លួនឯង ដោយពុំចាំបាច់ប្រើរបស់ជំនួស។
មិនតែប៉ុណ្ណោះ Lee Kai Yin អាចអង្គុយលើកៅអីរុញ សម្រាប់ការព្យាបាលរាងកាយ និងធ្វើចលនាផ្សេងបានដោយខ្លួនឯង។កាលពីថ្មីៗនេះឪពុករបស់ Lee Kai Yin បានបានចែករំលែកដំណឹងល្អ លោកសរសេរលើបណ្ដាញ សង្គមថា៖ “សប្បាយចិត្ត និងរំភើបខ្លាំងណាស់” ជាមួយនឹងការរីកចម្រើន និងកាន់តែប្រសើរឡើង របស់កូនប្រុសលោក។
ឪពុករបស់ Lee Kai Yin បាននិយាយបន្តថា "ខ្ញុំសង្ឃឹមថានឹងមានអព្ភូតហេតុជាច្រើនទៀត មកដល់ Lee Kai Yin ។
ការព្យាបាលសរសៃប្រសាទមានភាពយឺតយ៉ាវ ប៉ុន្តែនៅតែមានសង្ឃឹម”៕
ដកស្រង់ពី៖ Sabay