Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាល្បីឈ្មោះវ័យក្មេងបានប្រឡងជាប់ទាំង ២នាក់ ហើយនិទ្ទេសវិញក៏មិនអន់ពេកដែរ!

  • Print

 

លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២២ ទើបបិទផ្សាយជាផ្លូវការដោយក្រសួងអប់រំនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែធ្នូ នេះ។

ក្នុងនោះគេក៏ឃើញវត្ដមានរបស់តារាខ្មែរមួយចំនួនមានឈ្មោះក្នុងបញ្ជីបេក្ខជនប្រឡងឆ្នាំនេះច្រើនរូបដែរ ប៉ុន្ដែអ្វីដែលគេចាប់អារម្មណ៍ និងចង់ដឹងខ្លាំងនោះ គឺលទ្ធផលរបស់តារាវ័យក្មេងទាំង ២ដួង នេះ។

១/ តារាសម្ដែង អាង សុជាតា ដែលជាអតីតសិស្សសាលាប៊ែលធីអន្ដរជាតិ មានឈ្មោះប្រឡងនៅមណ្ឌលសាលាបឋមសិក្សាភ្នំពេញថ្មី បានប្រឡងជាប់និទ្ទេសD។ ក្រោយអ៊ុតលទ្ធផលឃើញថាកញ្ញាបានជាប់ហើយ ក៏និយាយទាំងសប្បាយចិត្ដទៅកាន់អ្នកគាំទ្រ និងអ្នកស្គាល់គ្នាថា៖“លាហើយវិទ្យាល័យ សួស្ដីសាកលវិទ្យាល័យ”។

២/តារាចម្រៀង ពេជ្រ ថៃ ក៏បានប្រឡងជាប់ហើយដែរ។ លោកទទួលបាននិទ្ទេសC ប៉ុន្ដែគិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៣ ខែធ្នូ នេះគេមិនទាន់ឃើញលោកបញ្ចេញលទ្ធផលដោយខ្លួនឯងនៅលើបណ្ដាញសង្គម ហើយថានឹងបន្ដថ្នាក់បរិញ្ញាប័ត្រទៀតឬយ៉ាងណានៅឡើយទេ។

ដកស្រង់ពី៖ Sabay