Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មតិ​អ្នក​មើល! ​Slamball ​មាន​បច្ចេកទេស​ល្អ​ទាំង​ផ្សាយ​ផ្ទាល់ ​និង ​Graphic ​កម្រិត​អន្ដរជាតិ​

  • Print

ក្រោយពីបានទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ slamball មក ឃើញថាអ្នកស្រលាញ់វិស័យកីឡាបាល់ទះនិយាយសរសើរគ្រប់គ្នា ថាការរៀបចំបានល្អ ជាពិសេសធ្វើរូបភាពបានស្អាតៗ ហើយការផ្សាយផ្ទាល់វិញក៏បានល្អថែមទៀត។

ការប្រកួត slamball បានបញ្ចប់ទៅដោយរលូននៅថ្ងៃទី២៨ខែមករាឆ្នាំ២០២៣កន្លងទៅនេះ។ ក្រុមពង្រួលកំពង់ស្ពឺជាអ្នកទទួលបានជ័យជម្នះ ក្រោយពីយកឈ្នះលើក្រុមខ្លាំងត្រីឆ្លាំងភ្នំពេញ ក្នុងលទ្ធផល ៣-២ យ៉ាងស្វិតស្វាញតែម្ដង។

ជាមួយក្រុមចូលរួម៨ក្រុម ធ្វើដំណើរប្រកួត៣ខែ ឆ្លងកាត់៨ខេត្តក្រុង មកឃើញថាអ្នកគាំទ្រវិស័យកីឡាបាល់ទះបានស្គាល់ពានរង្វាន់នេះច្រើន ជាពិសេសពួកគេក៏សុទ្ធតែសរសើរមិនដាច់ពីមាត់ផងដែរចំពោះការផ្សាយផ្ទាល់ ដែលអាចចាក់ត្រលប់មកម្ដងទៀតបាន ឬហៅថា VAR នោះ។ ការឌីហ្សាញ Graphic ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផ្ទាល់តែម្ដង ដែលមានជំនាញច្បាស់លាស់ក្នុងការធ្វើ និងប្រើពេលយ៉ាងយូរផងដែរ ដើម្បីសម្រិតសម្រាងឱ្យបានល្អបំផុត។

ទាំងពានមាសដែលធ្វើឡើងខុសប្លែកពីគេ និងមេដាយមាស ក៏សុទ្ធតែកើតចេញពីការធ្វើផ្ទាល់ដៃផងដែរ មិនបានចម្លងពីខាងណាឡើយ។ នេះជាចំណុចលេចធ្លោមួយសម្រាប់ក្រុមហ៊ុន សប្បាយ ដែលរៀបចំពាននេះផងដែរ។ ងាកទៅមើលបច្ចេកទេសផ្សាយផ្ទាល់វិញ លោក ង៉ែត វុទ្ធី ប្រធានបច្ចេកទេសផ្សាយផ្ទាល់បានអះអាងថាលោកសរសើរចំពោះការរៀបចំរបស់ សប្បាយ ព្រោះគ្រប់យ៉ាងសុទ្ធតែធ្វើឡើងតាមស្ដង់ដារអន្ដរជាតិទាំងអស់។

ក្រុមការងាររបស់លោកក៏មានបញ្ហាខ្លះដែរ ប៉ុន្តែក៏ជំនះបាន ទៅតាមស្ដង់ដារផ្សាយផ្ទាល់ដែលអាចប្រើ VAR ត្រួតពិនិត្យនៅពេលមានការតវ៉ា ដូចទៅនឹងការប្រកួតកម្រិតអន្ដរជាតិដែរ។ ក្រុមការងាររបស់លោក ត្រូវការ camera រហូតដល់៥គ្រាប់ និង Drone ១គ្រឿងថែមទៀតដើម្បីធ្វើឱ្យអ្នកទស្សនាបានមើលស្រួល។ ទន្ទឹមគ្នានឹងការរៀបចំយ៉ាងល្អនេះ អ្នកគាំទ្រក៏រំពឹងច្បាស់ថា ការប្រកួត Anchor Slamball នឹងអាចបន្ដរដូវកាលទី២ជាក់ជាមិនខាន ព្រោះសន្ទុះនៃការគាំទ្រនៅរដូវកាលទី១ពិតជាច្រើន ហើយក្រុមដែលចង់ចុះឈ្មោះចូលរួមក៏ច្រើនដូចគ្នា។ តែមិនអាចលេងបាន ក៏ព្រោះរដូវកាលទី១នេះ slamball បានកំណត់យកត្រឹមតែ៨ក្រុមចេញពី៨ខេត្ត រាជធានីសិនប៉ុណ្ណោះ៕

ដកស្រង់ពី៖Sabay