Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដល់​ថ្ងៃ​នេះ ស៊ិន យូប៊ីន ទើប​បញ្ចេញ​រឿង​ដែល​នាង​មោទកភាពបំផុត​ នៅ​កម្មវិធី​កណ្ដាលក្រុង​ប៉ារីស

  • Print

តារាសម្ដែងស្រីវ័យក្មេង ស៊ិន យូប៊ិន បានលេចមុខគួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធី Fashion ដ៏ធំនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីសប្ដាហ៍មុន គ្រាដែលនាងបានរកឃើញមោទកភាពបំផុតមួយលើទឹកដីអឺរ៉ុប។

កម្មវិធីដែល យូប៊ីន បានចូលរួមនោះមានឈ្មោះថា "Christian Dior haute couture spring/summer 2023” ហើយនាងត្រូវបានអញ្ជើញដោយក្រុមហ៊ុនធំមួយ។ វត្តមានគ្រានោះ បានធ្វើ យូប៊ីន បានក្លាយជាតារាស្រីកម្ពុជាទី១ ដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីរបស់ប្រទេសលោកខាងលិច ហើយនាងបានគ្រងសំលៀកបំពាក់ព័ណ៌ខ្មៅយ៉ាងឡូយ មើលទៅដូចតារាបញ្ចឹមប្រទេស។ តារាស្រីបានចែកចាយរូបភាពរបស់នាងចេញពីកម្មវីធីខាងលើនៅលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកើតមានមោទកភាពចំពោះនាង។

ដោយឡែកសាមីខ្លួន ក៏ដូចគ្នា នាងបានប្រាប់ Sabay ថា នាងរីករាយ និងមោទកភាពមែនទែន ព្រោះថាកម្មវិធីមួយនេះ មិនមែនចង់ទៅ ក៏បានទៅនោះទេ។ យ៉ាងណាដៃគូលោក ខាត់ វ៉ៃហាំងរូបនេះ ប្រាប់ថា មានរឿងមួយទៀតដែលនាងមោទកភាពបំផុត។ “ខ្ញុំសប្បាយចិត្តចំពោះឱកាសសម្រាប់ខ្លួនហើយ ហើយសប្បាយចិត្តលើសពីនេះទៅនោះ គឺបានតំណាងរបស់កម្ពុជាទៅចូលរួមកម្មវិធីនោះ ព្រោះថាជាឱកាសដ៏កម្រមែនទែនរបស់កម្ពុជាយើង...ពិសេសនៅពេលមានគេសួរថា “អ្នកឯងមកពីណា” ខ្ញុំមោទកភាពនឹងឆ្លើយថា “ខ្ញុំមកពីកម្ពុជា!”។ កម្មវិធី "Christian Dior haute couture spring/summer 2023” បានប្រមូលផ្ដុំសុទ្ធតារាកំពូលៗពីអាស៊ី អឺរ៉ុប និងហូលីវូដ បូករួមជាមួយបុគ្គលមានឥទ្ធិពលជាច្រើនទៀត។

ស៊ិន យូប៊ីន ប្រាប់ថា ក្នុងពិធីដ៏ធំ នាងបានជួបជាមួយតារាលំដាប់កំពូលជាច្រើនរួមមាន Kylie jenner, Jisoo(BLACKPINK) និងតារាកូរ៉េ ហូលីវូដជាច្រើនទៀត ដែលបង្កើតឲ្យតារាស្រីមានមោទកភាព។ យូប៊ីន សង្ឃឹមថា ដំណើររបស់នាងទៅចូលកម្មវិធីរបស់អឺរ៉ុបគ្រានេះ នឹងជាការបើកផ្លូវសម្រាបសិល្បករខ្មែរផ្សេងទៀត ឈានឆ្ពោះទៅកាន់ឆាកអន្តរជាតិ និងនាំមោទកភាពថ្មីទៀតមកកម្ពុជា៕

ដកស្រង់ពី៖Sabay