Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ Slamball នាយពាក់មី ធ្វើឲ្យគ្រប់គ្នាសើចហួសចិត្ត ដោយសារត្រាប់ កុកស៊ី

  • Print

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៣ កម្មវិធីប្រកួតកីឡាបាល់ទះ Slamball វគ្គផ្ដាច់ព្រ័ត្របានបញ្ចប់ដោយរលូន និងជោគជ័យបំផុត ដោយជើងឯកក៏ត្រូវបានរកឃើញហើយគឺ ក្រុម កំពង់ស្ពឺ យុន រាជ ជាម្ចាស់ពានសម្រាប់ព្រឹត្តិការណ៍រដួវកាលទី ១ នេះ។

ក្រៅពីការប្រកួតដ៏ស្វិតស្វាញរបស់ក្រុមជើងខ្លាំងក្នុងវគ្គ ផ្ដាច់ព្រ័ត្រនេះ ទស្សនិកជនដែលបានអញ្ជើញទៅទស្សនាផ្ទាល់ ក៏ពេញចិត្តពេញទំហឹងដែរ នឹងទស្សនីយភាពកំប្លែងរបស់ក្រុមកំប្លែងនាយពាក់មី។ នាមជាអ្នកដែលតែងញ៉ាំងបរិយាកាសឲ្យរីករាយ នាយពាក់មី និងក្រុម ដែលមាននាយក្រូច នាយតាកស៊ីជាដើម បានលើកយកការសម្ដែង ដោយនាយជាអ្នកត្រាប់ធ្វើជាអ្នកដើរកន្ទ្រាក់ស៊ីលុយតាមភូមិ (ភាសានិយាយហៅថា កុកស៊ី) ដូចអ្វីដែលធ្លាប់កើតមានក្នុងសង្គមរស់នៅដែរ។

ឈុតសម្ដែងនេះ បានធ្វើឲ្យទស្សនិកជនដែលបានទៅទស្សនាផ្ទាល់សើចគឹលពេញទីតាំងកម្មវិធី បន្ថែមលើពេលវេលាងស្ចារ្យចេញពីការប្រកួតផ្សេងទៀតដែរ៕

ដកស្រង់ពី៖Sabay