Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Tacoma 2024 កែរាងថ្មី ហើយបំពាក់់​ Hybrid ជាលើកដំបូង

  • Print

ក្រុមហ៊ុន Toyota ប្រចាំនៅអាមេរិក បានបញ្ចេញរូបភាព Teaser រថយន្ត Tacoma 2024 ជាលើកដំបូង ដែលបង្ហាញពីការផ្លាស់ប្តូររូបរាងថ្មី បន្ទាប់ពីបានរក្សារូបរាងដដែលរយៈពេលជិត ១០ឆ្នាំមក។

រថយន្ត Tacoma ថ្មីនេះ នឹងអភិវឌ្ឍលើគ្រោងឆ្អឹង TNGA-F ដូចនឹង Tundra និង LandCruiser ដែរ។ គេក៏រំពឹងដែរថា Tacoma ជំនាន់ថ្មី នឹងប្រើម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ព្រមទាំងមានជម្រើសប្រើ Hybrid ជាលើកដំបូង។ របាយការណ៍ខ្លះថា វាក៏មានជម្រើសប្រើម៉ាស៊ីនទាក់បូចំណុះ ២,៤លីត្រផងដែរ។

យ៉ាងណាក៏ដោយ គេមិនច្បាស់ទេថា តើរថយន្ត Tacoma ២០២៤ គឺជាប្រភេទរថយន្តអគ្គិសនី ឬយ៉ាងណានោះទេ ព្រោះថាកាលពីចុងឆ្នាំ២០២១ Toyota បានបញ្ចេញគំរូរថយន្តអគ្គិសនីជាច្រើនម៉ូឌែល ដោយក្នុងនោះរួមមានទាំងភីកអាប់ Tacoma ផងដែរ៕

ដកស្រង់ពី៖Sabay