Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដាក់​ឲ្យ​ប្រើ​ប្រាស់​កម្មវិធីពហុមុខងារថ្មី “ChatGPT”

  • Print

នៅក្នុងវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដាក់បង្ហាញ និងឲ្យប្រើប្រាស់សាកល្បងនូវកម្មវិធីពហុមុខងារ ChatGPT ដែលជាកម្មវិធីថ្មី។

តើអ្វីទៅជាកម្មវិធី “ChatGPT”? នេះកម្មវិធីថ្មីដែលប្រេីបច្ចេកវិទ្យា AI វាមានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។ ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ ប៊ីលាន មាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍឡើងឱ្យមានសមត្ថភាពយល់ដឹងពីភាសារបស់មនុស្សយើង ហើយឆ្លើយតបវិញបានឆាប់រហ័សដូចជាមនុស្សដែរ។

មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗដែលយើងបាន Chat ជាមួយ ដើម្បីឆ្លើយឆ្លងត្រូវបរិបទជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា។ នៅក្នុងវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមគោរពអញ្ជើញបងប្អូនទាំងអស់ មកចូលរួមទស្សនាការតាំងបង្ហាញនេះ ដោយផ្ទាល់ និងសាកល្បងប្រើប្រាស់ ChatGPT ។ជាមួយគ្នាក្រុមការងារនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនឹងបង្ហាញ ព្រមទាំងពន្យល់អំពីការប្រើប្រាស់ដោយលម្អិត។

ការតាំងបង្ហាញនឹងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី ២៦-២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រអគារ A B ក្នុងកម្មវិធីទិវាជាតិលើកទី១ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានដាក់តាំងបង្ហាញ ChatGPT របស់ខ្លួន ដែលជាបច្ចេកវិទ្យាថ្មី ប្រើដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យា៕(ប្រភព៖ ក្រសួងប្រៃសណីយ៍)

ដកស្រង់ពី៖Sabay