Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចន ច័ន្ទលក្ខិណា ទទួលបានពាក្យខមិនជាច្រើនក្រោយបញ្ចេញវីដេអូក្រៅឆាក នៃបទ “ស្រឡាញ់អ្វីដែលខ្មែរ”

  • Print

ប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្ដែងស្រីជើងចាស់ ចន ច័ន្ទលក្ខិណា

បង្ហាញទឹកចិត្ដសប្បាយរីករាយចំពោះសកម្មភាព និងពាក្យសម្ដីប្រជាពលរដ្ឋខ្មែរ ចង់ឃើញប្រទេសកម្ពុជាមានមុខមានមាត់លើឆាកអន្ដរជាតិនាឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅខែឧសភា ឆ្នាំ២០២៣។ អ្វីដែលអ្នកនាង រំភើបជាងនេះ គឺបានឃើញផលិតកម្មហ្គាឡាក់ស៊ីផលិតMV “ស្រឡាញ់អ្វីដែលខ្មែរមាន”។

តារាសម្ដែង ចន ច័ន្ទលក្ខិណា បានបង្ហោះវីដេអូក្រៅឆាក នៃការថតMV ជាទ្រង់ទ្រាយធំ ដើម្បីអបអរព្រឹត្ដិការណ៍ស៊ីហ្គេមឆ្នាំនេះ ដែលសម្ដែងដោយក្រុមតារាចម្រៀងល្បីប្រចាំផលិតកម្ម គឺមានដូចជាលោក ព្រាប សុវត្ថិ ខេមរៈ សិរីមន្ដ ខេម និងតន់ ចន្ទសីម៉ា ជាដើម។ ក្រោយពីបង្ហោះវីដេអូនេះអ្នកនាង ចន ច័ន្ទលក្ខិណា ទទួលបានស្វាគមន៍ និងកោតសរសើរពីមិត្ដសិល្បករ-សិល្បការិនី ព្រមទាំងមហាជន ចំពោះទឹកចិត្ដគាំទ្រ និងការជួយជ្រោមជ្រែងលើវិស័យសិល្បៈកន្លងមក។

ជាក់ស្ដែងការថតMV ដ៏ធំរបស់ផលិតកម្មហ្គាឡាក់ស៊ីកាលពីពេលថ្មីនេះ គេក៏ឃើញវត្ដមានអ្នកនាង ចន ចន្ទលក្ខិណា និងលោក ហេង ឡុង ទៅចូលរួមអបអរផងដែរ៕

ដកស្រង់ពី៖Sabay