Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជ័យ សុវ៉ាត បោះជំហានជោគជ័យកាន់តែលឿនលើវិថីសិល្បៈ

  • Print

បន្ទាប់ពីផ្ទុះការគាំទ្រខ្លាំងលើបទ “វាលបាត់សង្សារ” តារាចម្រៀង ប្រុសរូបសង្ហារ ជ័យ សុវ៉ាត ហាក់ទាញបានប្រជាប្រិយភាពកាន់តែខ្លាំង ហើយទទួលបានជោគជ័យថ្មីៗលើវិថីសិល្បៈក៏កាន់តែច្រើន។

សុវ៉ាត បង្ហើបថា ក្នុងពេលថ្មីៗនេះ រូបលោកមមាញឹកខ្លាំងក្នុងអាជីពចម្រៀងតាមខេត្ដ និងត្រៀមចេញបទចម្រៀងថ្មីៗ ច្រើនជាងឆ្នាំណាៗទាំងអស់។ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ជ័យ សុវ៉ាត បានបញ្ជាក់តាមរយៈSabay ជុំវិញផ្ទះវីឡាដ៏ស្កឹមស្កៃ និងឡានសេរីទំនើប ថា តាមពិតទ្រព្យទាំងនេះរូបលោកបានទិញតាំងពីយូរមកហើយ មិនមែនលោកទើបទិញក្នុងពេលដែលលោកទទួលបានការងារកាន់តែច្រើនក្នុងអាជីពចម្រៀងនេះទេ។

ការបញ្ជាក់នេះ គឺក្រោយពេលដែលលោកបង្ហាញរថយន្ដ និងផ្ទះវីឡា អមដោយពាក្យពេចន៍លើកទឹកចិត្ដខ្លួនឯងតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។ អ្នកគាំទ្រខ្លះនឹកគិតថា រូបលោកចាប់ផ្ដើមឡើងកូដ ឬមានទីផ្សារសិល្បៈខ្ពស់ ទើបមានលទ្ធភាពទិញទ្រព្យសម្បត្ដិទាំងនេះ។ ផ្ទុះទៅវិញសាមីខ្លួនបញ្ជាក់ផ្សេងថា ទ្រព្យទាំងនេះលោកមានជាយូរមកហើយ ហើយក៏អគុណចំពោះអ្នកគាំទ្រដែលនៅតែគោរពស្រឡាញ់ និងគាំទ្របទចម្រៀងរបស់លោកជាបន្ដបន្ទាប់ ទើបធ្វើឲ្យលោកមានកម្លាំងចិត្ដ និងអ្វីៗនៅពេលនេះ៕

ដកស្រង់ពី៖ Sabay