Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតិថិជន SmartVIP ទទួលបានការបញ្ចុះតម្លៃសំបុត្រលើរឿង Fast X

  • Print

ភ្នំពេញ-- អតិថិជន SmartVIP ទទួលបានការបញ្ចុះពិសេស លើតម្លៃសំបុត្ររឿង Fast X នៅគ្រប់រោងភាពយន្ត Major Cineplex by Smart និង Legend Cinema។ ការផ្តល់ជូនពិសេសនេះ គឺចាប់ពីថ្ងៃទី 18 ខែឧសភា ឆ្នាំ 2023 នេះតទៅ។

សម្រាប់អតិថិជនដែលទស្សនារឿង Fast X នៅគ្រប់រោងភាពយន្ត Major Cineplex by Smart ចំណាយត្រឹមតែ $1 សម្រាប់សំបុត្រកុនប្រភេទ 2D និង $2 សម្រាប់សំបុត្រកុនប្រភេទ 3D នៅរៀងរាល់ថ្ងៃពុធ។ រីឯអតិថិជនដែលទស្សនារឿង Fast X នៅគ្រប់រោងភាពយន្ត Legend ទទួលបានការបញ្ចុះតម្លៃទៅលើសំបុត្រកុន 15% នៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ និង 10% នៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍ ដល់ថ្ងៃអាទិត្យ។

ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ អតិថិជន Smart ទាំងអស់គ្រាន់តែបញ្ចូលលុយចាប់ពី 5 ដុល្លារតែប៉ុណ្ណោះ។ ដោយគ្រាន់តែចូលទៅកាន់ SmartNas app រួចចុចលើ SmartVIP ហើយស្វែងរកប៊ូតុង Major Cineplex by Smart ឬ Legend។ សម្រាប់អតិថិជនដែលមិនទាន់បាន SmartNas app អាចចូលទៅដោនឡូតនៅ App Store ឬ Play Store ជាការស្រេច។ គួរបញ្ជាក់ផងដែរថា ការផ្តល់ជូនពិសេសនេះ ក៏មានផ្តល់ជូនសម្រាប់រឿងផ្សេងទៀត ដែលកំពុងចាក់បញ្ចាំងផងដែរ។

ដកស្រង់ពី៖Sabay