Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូម្បីតែ Apple ក៏ព្រួយបារម្ភលើការប្រើប្រាស់ ChatGPT ដែរ

  • Print

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Apple ដែលជាជើងខ្លាំងផលិតស្មាតហ្វូន និងដំណើរការបច្ចេកវិទ្យា បានដាក់កម្រិតលើការប្រើប្រាស់កម្មវិធី AI ChatGPT និងកម្មវិធីបញ្ញាសិប្បនិម្មិតផ្សេងទៀតសម្រាប់បុគ្គលិកខ្លួន ដោយលើកហេតុផលថា ខ្លាចលេចធ្លាយទិន្នន័យសម្ងាត់តាមរយៈការប្រើកម្មវិធី AI នេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ប្រភពពីកាសែត Wall Street Journal បានរាយការណ៍មកថា Apple មានការព្រួយបារម្ភអំពីការលេចធ្លាយទិន្នន័យសម្ងាត់ដោយបុគ្គលិកដែលប្រើកម្មវិធី AI ហើយថែមទាំងបានណែនាំដល់បុគ្គលិករបស់ខ្លួនមិនឱ្យប្រើប្រាស់កម្មវិធីរបស់ Microsoft ឈ្មោះ GitHub’s Copilot ដែលជាកម្មវិធីប្រើដើម្បីធ្វើស្វ័យប្រវត្តិកម្មការសរសេរកូដកម្មវិធីថែមទៀតផង។

តែយ៉ាងណារបាយការណ៍មុននេះទើបតែបង្ហាញថា ក្រុមហ៊ុន OpenAI បានដាក់ឱ្យប្រើប្រាស់កម្មវិធី ChatGPT នៅលើ AppStore ហើយគ្រោងនឹងមានសម្រាប់ស្មាតហ្វូន Android នៅសប្តាហ៍ក្រោយនេះ សម្រាប់អ្នកប្រើប្រាស់អាមេរិកដំបូងគេ៕

ដកស្រង់ពី៖Fresh New