Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មោទនភាព​ទៀត​ហើយ Vannda ល្បី​ខ្លាំង រហូត​ទស្សនាវដ្ដី​អាមេរិក Forbes កត់​ចូល​បញ្ជី​

  • Print

ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ខណៈដែលតារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា ត្រូវបានទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក "Forbes" បានយកទៅចុះផ្សាយនៅក្នុងមាតិការព័ត៌មានរបស់ពួកគេយ៉ាងកម្រ។

តាមមាតិការរបស់ទស្សនាវដ្ដីអាមេរិកនេះ បានឲ្យដឹងថា វណ្ណដា របស់កម្ពុជា ត្រូវបានរាប់បញ្ចូលទៅក្នុងបញ្ជី យុវជនមានឥទ្ធិពលបំផុតទាំង 30 នាក់ដែលមានអាយុក្រោមអាយុ 30 ឆ្នាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬហៅថា “FORBES 30 UNDER 30 ASIA 2023"។ Forbes បានពិព័ណនាទៀតថា វណ្ណដា គឺជាតារាចម្រៀងរ៉េបជាភាសាខ្មែរ និងអង់គ្លេស។

រូបគេបានប្រើប្រើប្រាស់ឧបករណ៍ភ្លេងបុរាណខ្មែរ និងបានលើកតម្កើងសិល្បករចាស់ឱ្យមានភាពល្បីល្បាញក្នុងតំបន់ ដូចជាប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុមទីពីររបស់គឺ Skull 2 (Season 1) កាលពីខែមិថុនា ២០២២។ អាស្រ័យលើភាពល្បីល្បាញនេះ ឆាណែលយូធូប VannDa ថ្មីៗនេះមានអ្នកចូលមើល ១០០(ឥឡូវ១០០០លាន)ដងទៅហើយ ក្នុងនោះបទមានសក្ដានុពលបំផុត គឺបទ "Time to Rise" ដែលមានការចូលរួមពីព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ អ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ក្នុងចំណោមតន្ត្រីករមួយចំនួន ដែលនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ភាពល្បីល្បាញឆ្លងទ្វីបរបស់តារារ៉េបមកពីខេត្តព្រះសីហនុនេះ បន្ទាប់ពីលោកចុះកុងត្រាជាមួយផលិតកម្ម Baramey Production ក្នុងឆ្នាំ 2019។ មិនយូរប៉ុន្មាននេះដែរ VannDa ក៏បានឈានទៅបន្តទៅធ្វើសហប្រតិបត្តិការឆ្លងប្រទេសទៀតជាមួយ តារារ៉េបថៃ OG Bobby និង F.HERO។ បទ "Bong Bong” របស់ពួកគេ ក៏ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីដែរ ដែលគិតមកដល់ពេលនេះមានអ្នកចូលទស្សនា ៦៣លានដងហើយ ក្រោយបានចេញផ្សាយរយៈពេល ៧ខែមកនេះ។

គួរបញ្ជាក់ថា ទស្សនាវដ្ដី Forbes ជាទស្សនាវដ្ដីដ៏ល្បីមួយ ដែលមានការគោរពក្នុង USA និង ទូទាំងពិភពលោក។ ទស្សនាវដ្ដីនេះទទួលពានរង្វាន់ទស្សនាវដ្តីជាតិ(USA) និងមានការបោះពុម្ពផ្សាយជាអន្តរជាតិ មាននៅអាស៊ី ក៏ដូចជាការបោះពុម្ពផ្សាយនៅក្រោមអាជ្ញាប័ណ្ណក្នុងប្រទេសចំនួន 27ជុំវិញពិភពលោក។ ទស្សនាវដ្ដីនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់បញ្ជីកត់ត្រាចំណាត់នានា ក្នុងនោះរួមមានបញ្ជីអ្នកមានបំផុតនៅអាមេរិក (Forbes 400) បញ្ជីក្រុមហ៊ុនកំពូលក្នុងពិភពលោក (Forbes Global 2000) រួមទាំង បញ្ជី Forbes នៃអ្នកមានអំណាចបំផុតរបស់ពិភពលោក និង មហាសេដ្ឋីពិភពលោក។

បាវចនារបស់ទស្សនាវដ្តី Forbes គឺ "ផ្លាស់ប្តូរពិភពលោក"៕

 

ដកស្រង់ពី៖ Sabay