Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត្ថន័យ ក្នុងបទ "សុំម្ដាយលាសិក្ខា" របស់ សាន សុជា បង្ហាញពីដំណើរដំបូងឆ្ពោះទៅរកភាពល្បីល្បាញ

  • Print

ចំណាយពេលជាង ៣០ឆ្នាំ ក្នុងភាពជាបុព្វជិត និងផ្សព្វផ្សាយធម៌ព្រះពុទ្ធ ភិក្ខុវិជប្បញ្ញោ សាន សុជា សម្រេចលាសិក្ខាហើយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។

ការនេះ បានធ្វើឲ្យប្រជាពុទ្ធបរិស័ទ និងពលរដ្ឋខ្មែរស្ទើរគ្រប់រូបចាប់អារម្មណ៍ ហើយអ្វីដែលគេកាន់តែចាប់អារម្មណ៍ទៀតនោះ គឺបទ “សុំម្ដាយលាសិក្ខា”ដែលនិពន្ធ និងច្រៀងដោយលោកផ្ទាល់។ បទ “សុំម្ដាយលាសិក្ខា” ត្រូវបានលោកនិពន្ធ និងច្រៀងឡើងតាមលំនាំបទមរតកដើម គឺបទ“សូមលាអ្នកមានគុណ”ដែលជាសំនៀងដើមរបស់លោក ម៉ុល កាម៉ាច។ ក្នុងបទថ្មីនេះ មានបង្កប់អត្ថន័យជ្រាលជ្រៅ ព្រមទាំងរៀបរាប់ពីដំណើរដំបូងដែលលោក សាន សុជា ឆ្ពោះទៅកាន់ការបួសរៀនព្រះធម៌ដ៏ជ្រះថ្លារហូតដល់មានភាពល្បាញល្បីទាំងក្នុង និងក្រៅប្រទេស។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ តេ វិចិត្រ ភិក្ខុ សាន សុជា បានប្រែជាគ្រហស្ថ ស្លៀកខោខ្មៅ អាវសតឺនុយយ៉ាងស្អាតក្នុងថ្ងៃលាសិក្ខា ឬសឹកដែលមានសិស្សពុទ្ធបរិស័ទជាច្រើននាក់ចោមរោមជូនពរលោកដែលវិលមកកាន់ជាគ្រហស្ថ។ ក្នុងបទចម្រៀងនេះ ក៏បានបញ្ចូលវីដេអូខ្លីបង្ហាញពីម្ដាយរបស់លោកជូនពរលោកឲ្យមានសេចក្ដីសុខក្នុងជីវិត ដោយប្រកាន់ខ្ជាប់នូវសីលប្រាំក្នុងខ្លួន។

បន្ថែមលើសំនៀងដ៏ពីរោះ សាន សុជា ក៏បានរំលឹករឿងរ៉ាវខ្លះក្នុងបទចម្រៀងនោះដែរ ពោលគឺចាប់តាំងពីលោកបានចូលបួសជាសាមណេរ ក្នុងឆ្នាំ១៩៩២ រហូតបានក្លាយជាភិក្ខុវិជរប្បញ្ញោ ក្នុងឆ្នាំ១៩៩៧។ ចាប់តាំងពីពេលនោះហើយដែលធ្វើឲ្យលោកមានឱកាសចែករំលែកធម្មទានដោយជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។

សូមទស្សនា និងស្ដាប់ខ្លឹមសារទាំងស្រុងក្នុងវីដេអូនេះ៖ បន្ទាប់ពីបញ្ចេញវីដេអូបទចម្រៀងនេះ មានពុទ្ធបរិស័ទ និងអតីតកូនសិស្សលោកនៅក្រៅប្រទេសមួយចំនួនបានបង្ហាញការសោកស្ដាយ។ ប៉ុន្ដែលោកបានបញ្ជាក់ថា រូបលោកនៅតែបន្ដចែករំលែកធម្មទាន តែនៅពេលនេះលោកសូមជូនចម្រៀងមួយបទសិន គឺបទ “សូមម្ដាយលាសិក្ខា”នេះឯង ដោយលោកថា អស់និស្ស័យភ្នួសហើយ៖ “កូនសូមលាសិក្ខានាពេលនេះហើយ…កូនអស់និស្ស័យភ្នួសត្រឹមហ្នឹងហើយ សូមកុំឃាត់ឡើយណាអ្នកម្ដាយថ្លៃ”៕

 

 

ដកស្រង់ពី៖ Sabay